ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារមិនព្រងើយកន្តើយ ចំពោះការជួលជុល ការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋបានធ្វើដំណើរឡើយ

1,761

 

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានបញ្ជាក់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាអាជ្ញាធរស្រុក ខេត្ត មិនព្រងើយកន្តើយ ចំពោះការជួលជុល ការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋបានធ្វើដំណើរស្រួលឡើយ ។

    លោកសំ លាងទ្រី បានមានប្រសាសន៍នៅ២៩/០៩/២០១៨នេះ ថា ដើម្បី​ជាការលើកទឹកចិត្តដល់អ្នកបង្ហោះរូបដែលបង្ហាញពីផ្លូវខូចខាតពិបាកក្នុងការធ្វើដំណើរ នៅមុខសាលាឃុំរុងរឿង ស្រុក រវៀង ខេត្តព្រះវិហារ និងក៏ជាការសូម​អរគុណ​ ដល់​បងប្អូនបានចូលរួមមតិយោបល់ល្អៗជាច្រើនផងដែរ។ 

   លោកថា  លោកមិនមានមតិយោបល់ទេ​ គ្រាន់តែសូមអធ្យាយស្រ័យ​ និងសូមទោសពីសំណាក់បងប្អូនទាំងអស់ដែលឆ្លងកាត់តំបន់នេះ​ ហើយជួបប្រទះការលំបាក​ ដែលយើងខ្ញុំធ្វើការជួសជុលមានការយឺតយ៉ាវ​ បណ្ដាលឲ្យ​មានការលំបាកក្នុងការធ្វើដំណើររបស់បងប្អូន។  យើងខ្ញុំ​សូមបញ្ជាក់ជូនបងប្អូនថា​ មន្ទីរ​សាធារណការ​ខេត្ត​ រួមជាមួយ​ អាជ្ញាធរ​ស្រុក​ មិន​ដែលប្រងើយកន្តើយក្នុងការថែទាំ​ និងជួសជុលផ្លូវម្តងណាឡើយ​ ។

   ជាក់ស្តែង​ក្នុងរយៈ​ពេល​នេះ​ គ្រឿង​ចក្រ​ចំនួន​ពីរកងកំពុងស្ថិតនៅលើកំណាត់ផ្លូវនេះ​ ដែរបច្ចុប្បន្នកំពង់មាកសកម្មភាពជួសជុល​ និងថែទាំ​ ទាំង​ផ្លូវ​ក្រាល​ក្រួសក្រហម​ និងផ្លូវក្រាលកៅស៊ូ​។  ទន្ទឹម​នឹងនេះ​ យើងខ្ញុំ​ពិនិត្យ​ឃើញថា​ ក្នុងតំបន់នេះផ្លូវមិនមានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់​ និងមានការរំលោភបំពានលើដីចំណីថ្នល់​ ដូចជា​ការចាក់ដីលុបលូ​-ប្រឡាយ​ទឹក​ ចាក់ដីខ្ពស់ជាងថ្នល់ជាដើម​ ម៉្យាងទៀត​មួយ​រយៈ​ពេល​កន្លង​ទៅមានភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃ​ ដែលធ្វើអោយក្រុមការងារមានការលំបាកក្នុងការជួសជុលនេះម៉្យាង​ ម៉្យាង​​ផ្លូវ​នេះ​មានអាយុ​កាល​ ១៣​ ឆ្នាំហើយ​ បើប្រៀបធៀបទៅនឹងផ្លូវផ្សេង​ដែលមាននៅក្នុងខេត្តយើង​ ហើយរយះពេលធ្វើតែមួយ​ គេធ្វើ​ឡើងវិញ​ពីរដងហើយ​ ហើយផ្លូវនោះពេលបច្ចុប្បន្ននេះស្ទើរតែដើរលែងរួចហើយ​ តែផ្លូវនេះវិញ​ បងប្អូនគ្រាន់តែមានការលំបាករយះពេលខ្លីប៉ុណ្ណោះ​ ដោយហេតុ​ផលអាកាសធាតុ។  ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​ខ្ញុំ​ខិតខំដោះស្រាយបន្ថែមទៀត​ ដើម្បី​អោយបងប្អនធ្វើដំណើរមានភាពងាយស្រួល​ ឆាប់រហ័ស​  និងប្រកបដោយសុវត្ថិភាព។  ថ្មីៗ​នេះ​ យើង​ខ្ញុំ​បានស្នើសុំ​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តព្រះវិហារ​ ក្រសួង​សាធារណការ​ និងក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​បានការ​អនុញ្ញាត​ ធ្វើ​លូបង្ហូរទឹកភ្លៀងប្រវែងជាង​ ៦០០ម៉ែត្រ​ ចេញពីតំបន់ទាំងនោះ។  ខ្ញុំ​សង្ឃឹម​ថា​ បងប្អូននឹងយល់ពីន័យនេះ។  ការស្នើសុំក៏មានការ​ ឯកភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង