ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱក្រសួងអប់រំជាទីស្នេហាអើយ បើលទ្ធផលប្រឡងប្រកាសពីរដងបែបនេះ តើឲ្យសិស្សរំពឹងអ្នកណា

996


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ខែកញ្ញានេះ ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមប្រកាសលទ្ធផល​ថ្មី​​​​ ជាលើកទី២ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨

សូមបញ្ជាក់ថា៖ ក្រសួង​ប្រកាស​ផ្សាយ​តែ​បញ្ជី​រាយ​នាម ​​បេក្ខជន​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ​ដែល​ជាប់​តែ​ប៉ុណ្ណោះ។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មិន​មាន​ការ​ប៉ះពាល់​ទេ។

គណៈគម្មការកោលវិសល្បវិច័យ បានរកឃើញថា ដំណើការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេសដែលបានប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រ មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់។ បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡងមានដូចតទៅ ៖ បេក្ខជនជាប់សរុប ៧៦.០៣៤នាក់ ត្រូវជា ៦៧,០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន​ ៤០៨នាក់ និទ្ទេស B ចំនួន២.២២២នាក់ និទ្ទេស C ចំនួន ៦.០៥១នាក់ និទ្ទេស D ចំនួន ១៥.១៨០នាក់ និងនិទ្ទេសE ចំនួន៥២.១៨៣នាក់។ ក្រសួងអប់រំ នឹងចេញលទ្ធផលប្រឡងថ្មី សម្រាប់ថ្នាក់វិទ្យាសាស្រ្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លើទំព័រហ្វេសប៊ុកនៃក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៨ នៅតាមមន្ទីរអប់រំយុវជននិងកីឡា។

ជាមួយករណីកំហុសបច្ចេកទេសលើលទ្ធផលប្រឡងរបស់បេក្ខជននេះ បណ្តាញសង្គមហ្វេសប៊ុក បានសរសេររថា ក្រសួងអប់រំ​ យុវជន​ និង​ កីឡា​ រកឃើញជន​ប្រព្រឹត្តកំហុស ក្នុងការកែវិញ្ញាសាបេក្ខជន​ប្រឡងបាក់ឌុបឃើញហើយ​ ។​ ឆ្លើយដាក់តែលើ​ Computer និង​ កំហុសបច្ចេកទេសទៅ​ មន្ត្រីអប់រំរួចខ្លួនទាំងអស់​ ។ ជនបង្ក ដែលត្រូវបានវែកមុខរកឃើញនាពេលគឺកុំព្យូទ័រ ដែលធ្វើឲ្យការប្រឡងមានការតវ៉ា​ ដូច្នេះសូមសមត្ថកិច្ចត្រូវតែមានវិធានការជាបន្ទាន់ ចាប់កុំព្យូទ័រដាក់គុក។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសេរថា មានសិស្សស្រីម្នាក់ ធ្លាក់សម្លាប់ខ្លួនរួចទៅហើយ​ ហើយមានឈ្មោះជាប់វិញ​នៅថ្ងៃនេះ តើអ្នកណាទទួលខុសត្រូវ ?​ ចំណែក ឈ្មោះ Hun Som Rith SP បានសរសេរថា បានត្រឹមតែសោកស្តាយ តែជីវិតមនុស្សមិនអាចយកអ្វីមកទិញបាន បើសិនលទ្ធផល ក្មេងស្រីដែលសម្លាប់ខ្លួន ដោយសារប្រឡងធ្លាក់ បែរជាជាប់វិញ មន្ត្រីដែលពាក់ព័ន្ធ គួរតែសុំលាឈប់ពីក្រសួង ឬនាយកដ្ឋានឲ្យអស់ទៅ។ ឈ្មោះ Ly Bunna បានបញ្ចេញមតិថា នេះដោយសារមានសិស្សធ្វើការតវ៉ា បើគ្មានទេរឿងទាំងនេះ ត្រូវកប់បាត់ ហើយបេក្ខជនត្រូវរៀនត្រួតថ្នាក់មួយឆ្នាំទៀត ដោយឥតប្រយោជន៍ ម៉្យាងទៀតការប្រឡងឆ្នាំកន្លងទៅ មិនដឹងយ៉ាងម៉េច បើឆ្នាំនេះ ទើបតែបែកធ្លាយថ្មីៗ ។ វិន័យតឹងរ៉ឺងណាស់ចំពោះបេក្ខជនប្រឡង បើមានកំហុសក្រសួង ឱ្យធ្លាក់ដោយស្វ័យប្រវតិ្ត ចុះកំហុសរបស់ក្រសួងធំប៉ុនមេឃ តើអ្នកណាទទួលខុសត្រូវ?។ ចឹងសុំឱ្យក្រសួងមើលឃើញ កំហុសខ្លួនឯងខ្លះផង កុំឃើញតែកំហុសអ្នកដទៃ។ គណនីហ្វេសប៊ុក Bunnarith Kuch បានសរសេរថា រដ្ឋមន្រ្តីអប់រំ គាត់ខិតខំបានល្អ កន្លងមក តែដើម្បីជាគំរូ នូវកង្វះការត្រួតពិនិត្យនេះ លោកនិងមន្រ្តីមួយចំនួនទៀត ត្រូវតែលាលែងពីតំណែង ជាគំរូដល់ស្ថាប័នផ្សេងទៀតផង។ តើហ៊ានទេ?។

ចំណែក បេក្ខជន ឆាយ លីអាន បាន​ធ្លាក់​មុខ​វិជ្ជា​គណិត ក្នុង​ការ​ប្រកាស​លទ្ធផល​លើក​ទី​១ បាន​រៀបរាប់ទាំង​​អារម្មណ៍​រំភើប​ថា ខ្លួនកំពុង​ត្រៀម​ប្រឡង​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ) លើ​មុខ​ជំនាញ​វិស្វកម្ម។ គោល​ដៅ​បន្ទាប់​ទៀត​ប្រសិន​បើ​មាន​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ​ទៅ​បរទេស លី​អាន គ្រោង​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឬ​ប្រទេស​ចិន។ លទ្ធផល​លើក​ទី​១ និង​ពេល​នេះ លីអាន ប្រាប់​ថា​ ខុស​គ្នា​ដូច​មេឃ និង​ដី។ លើក​ទី១ ​លីអាន បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង អស់​សង្ឃឹម តែ​ពេល​នេះ​ខ្លួន​រីករាយ​នឹង​លទ្ធផល​ដែល​ក្រសួង​កែប្រែ​ថ្មី​នេះ។ មុនការស៊ើរើនេះ បេក្ខជនដែលធ្លាប់ជាប់លេខ២ ក្នុងការសិស្សពូកែគណិតឆ្នាំ២០១៥ និងលេខ១ឆ្នាំ២០១៨រូបនេះ បានទទួលត្រឹមនិទ្ទេសD ប៉ុណ្ណោះ។

គណនីហ្វេសប៊ុក Doung David បានបញ្ចេញថា ធ្វើ​អ៊ីចឹង ​ទើប​វា​យុត្តិធម៌​សម្រាប់​គ្នា​។ គ្នា​យំ​ឡើង​អស់​ទឹក​ភ្នែក ​ចង់​ពាក់​កណ្ដាល​ទន្លេ​មេគង្គ​ហើយ។​ យ៉ាងណា​ក៏​អរគុណ​ដល់​លោក​គ្រូ ​អ្នកគ្រូ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​អប់រំ​ទាំងអស់​ ដែល​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ ជូន​ប្អូន​ៗ​សិស្សានុសិស្ស​បាន​យ៉ាង​លឿន។​

ចំណែកផេកហ្វេសប៊ុកឈ្មោះ IMan-KH បានបញ្ចេញនូវសាររបស់ខ្លួនថា ធ្វើការងារដូចអាចម៍ភេ
ធ្វើការងារគ្មានទំនួលខុសត្រូវ ហើយតាំងមកទម្លាក់កំហុស ដាក់បន្ទុកឲ្យកុំព្យូទ័រ ដែលជាម៉ាស៊ីនមិនចេះនិយាយបកស្រាយ។ ធាតុពិត គឺកំហុសរបស់មនុស្ស ប៉ុន្តែ ដើម្បីលើកមុខលើកមាត់ មនុស្ស ទើបទម្លាក់រឿងនេះ ឲ្យម៉ាស៊ីនកុំព្យូទ័រទទួលខុស ហើយក្រុមបក្ខខ្លួនឯងរួចខ្លួន។ នេះបើសិនជាគ្មានការតវ៉ា ម្ល៉េះអនាគត សិស្សខំរៀនរាប់ពាន់នាក់ ត្រូវបានបំផ្លាញដោយសារទឹកប៊ិច របស់មន្ត្រីក្រសួងអប់រំ ដែលធ្វើការខ្ជីរខ្ជារ។ ធម្មតាម៉ាស៊ីនកុំព្យូទ័រ វាត្រូវតែដំណើរការ ជាមួយមនុស្ស ក្រោមការត្រួតពិនិត្យ និងបញ្ជាដោយមនុស្ស ហេតុនេះ មុននឹងសម្រេចលទ្ធផល បែបណា គឺមនុស្សជាអ្នកផ្ទៀងផ្ទាត់ និងចុះហត្ថលេខា លើកិច្ចការដែលកុំព្យូទ័រ បញ្ចេញលទ្ធផលមកក្រៅ។
កុំព្យូទ័រក៏ត្រូវការឲ្យមនុស្សពិនិត្យ និង កែប្រែកំហុស របស់វាផងដែរ បើក្រសួងធ្វើការពឹងលើកុំព្យូទ័រ តើចាំបាច់មានអស់លោកឯងនេះ បើកប្រាក់ខែធ្វើអ្វី? ម្តេចមិនបើកប្រាក់ខែឲ្យកុំព្យូទ័រ?។

ចំណែក ឈ្មោះ Yim Sinorn បានលើកឡើងថា បើនិយាយពីទំនួសខុសត្រូវវិញ រដ្ឋមន្រ្តីអប់រំ ត្រូវធ្វើការសុំទោសជាសាធារណៈ និងត្រូវលាលែងពីតំណែង។

ផេកហ្វេសប៊ុក មរតក ជាតិ បានលើកឡើងថា ជនដែលធ្វើឱ្យមានការកំហុសដ៏ធ្ងន់ធ្ងរ នៃការបូកសរុបលទ្ធផលការប្រឡងបាក់ឌុប ត្រូវបានចាប់ខ្លួនហើយ….!!!​ អាងតែគ្នាមិនចេះនិយាយ ដាក់កំហុសលើគ្នារហូត តែមិនដឹងធ្វើម៉េចទេ នេះកម្មរបស់ឯង…!!! ចំណែកមន្ត្រីក្រសួង ដែលកាន់ការផ្នែកនេះ ទំនងជាមិនមានវាសនាដូច Computerនេះឡើយ…!!!។

ផេក okmean Alexandra បានបញ្ចេញនូវសាររបស់ខ្លួនថា នរណាៗក៏និយាយពីរឿងនេះដែរ គេ (បេក្ខជន ឆាយ លីអាន ) តួឯកនៃប្រធានបទ “លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨” ។ គេជាមេទ័ពដឹកនាំនាវាអប់រំកម្ពុជា ទៅកាន់ត្រើយយុត្តិធម៌ គេជាយុវជនទេវតា កែប្រែវាសនាពីនិទ្ទេស D ‌មក ‌A ។ គេជាវាគ្មិនការទូតដ៏ពូកែ ពាំនាំពាក្យទៅកាន់ពិភពសារព័ត៌មាន ដោយជោគជ័យ ។ គេជានិមិត្តរូបនៃភាពជឿជាក់លើសមត្ថភាពបុគ្គល។

Sovann Heng បានសរសេរថា និយាយរួម ខុសមកពីអាកុំព្យូទ័រហ្នឹង! វាអត់ដឹងថា ​គេលោតទឹក ចងករដោយសារវាសោះ… អានេះវ៉ី!!! ។ តាម​ចិត្តខឹង ចង់តែ​ដោះ Hard Disk យកទៅហាលថ្ងៃ ។ កាច់ Ram បំពងខ្លាញ់។ ដក​ CUP លាយសាច់ចិញ្ច្រាំ​ឆាជាមួយមី។ ហើយអា Main Bord វិញត្រាំទឹក​ទុកឱ្យបាន​២ខែ ចាំស្រង់មកវិញប្រឡាក់គ្រឿងអាំងស៊ីឱ្យអស់! កុំឱ្យវាខូចពេក!!!!!!!!!!!!!។

អត្ថបទដែលជាប់ទាក់ទង