ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ នឹងត្រូវផ្លាសប្តូរនៅរសៀលថ្ងៃទី១១ កញ្ញានេះហើយនៅស្នងការដ្ឋាន នគរបាលរាជធានី

1,321
ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលទេ នៅរសៀលថ្ងៃទី១១ កញ្ញា ២០១៨ នេះស្នងការនគរបាលរាជធានីភ្នំពេញ នឹងត្រូវផ្លាសប្តូរហើយ ដោយពិធីនេះនឹងធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ។
  តាមប្រភពព័ត៌មានដែលគួរអោយជឿជាក់បាន បានទម្លាយអោយដឹងថា លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ដែលជាអតីតស្នងការនគរបាលខេត្តបាត់ដំបង នឹងត្រូវប្រកាសតែងតាំងជាផ្លូវការជា ស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅរសៀលថ្ងៃទី១១ កញ្ញា ២០១៨ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ ដែលមានឋានៈស្មើរដ្ឋមន្ត្រី។
  ទោះបីជាយ៉ាងណាក្តីលិខិតអញ្ជើញ មន្ត្រីចូលរួមក្នុងពិធីខាងលើនេះត្រូវចេញជាផ្លូវការហើយ ដោយនឹងធ្វើឡើងនៅម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១១ កញ្ញា ២០១៨ នេះនៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង