ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ ដល់ពេលរដូវជ្រែរកតំណែងហើយ

149


ភ្នំពេញ៖ពេលវេលាជេរប្រទិច គ្នា រកសម្លេងឆ្នោតបានបញ្ចប់ ហើយការបោះឆ្នោតក៏បានចេញលទ្ធផលហើយ ។គណបក្សប្រជាជនទទួលបានកៅអីទាំងអស់ ក្នុងរដ្ឋសភាហើយបន្តដឹកនាំរាជរដ្ឋាភិបាល គ្រាន់តែអាណត្តិនេះដឹកនាំតែឯងគ្មានអ្នកកូរ ។ពេលនេះអ្វីដែលនៅសេសសល់គឺរៀបចំរដ្ឋាភិបាលថ្មី។តែនៅពេលនេះគេអាចនិយាយ តាមរបៀបឆាប់ត្រូវគេចាប់ដាក់គុកនោះ ថាពេលនេះជារដូវ<តូ>រកតំណែង ។កន្លងទៅនេះសម្ដេចតេជោបានប្រកាសព្រមាន ដល់អ្នករត់ការយកតំណែង តួនាទីក្នុងរដ្ឋាភិបាលម្ដងរួចហើយចាំមើលៗប្រសិទ្ធិភាពមានកំរិតណា?។
អ្នកដែលកន្លងមកអង្គុយកៅអីមិនសូវល្អនឹងជ្រែរកកៅអីដែលស្រួលអង្គុយជាងនេះក៏ប៉ុន្តែមានកលិនក្រអូបភាយៗមកក្រៅថាប្រហែលដូររដ្ឋមន្ត្រីនិងចៅហ្វាយខេត្តនោះមានចំនួនតិចណាស់នៅមុខដដែលៗទេ ។ក្នុងនោះអ្នកដែលមិនទាន់មានកៅអីស្វះស្វែងរកកៅអី អ្នកដែលមានគុណូបការៈចំពោះបក្សកំពុងតែទះទ្រូងថា អញក៏គួរតែបានកៅអីមួយ សមរម្យនឹងគេដែរព្រោះអញចុះ មូលដ្ឋានចាយលុយអស់ច្រើនណាស់វើយ ។គួរចងចាំថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សដែលសង្គ្រោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ។ ការទទួលបានសម្លេងគាំទ្របែបនេះ គឺសមរម្យហើយព្រោះបក្សមួយនេះ បន្ទាប់ពីសង្គ្រោះប្រជាជនហើយនៅការពារប្រជាជន និងបញ្ចៀសសង្គ្រាមមិនឲ្យកើតមានបន្តទៀត ។អ្វីដែលគួរឱ្យសរសើរនោះគឺអ្នករស់ដោយសារ៧មករា អ្នកមិនស្គាល់៧មករាពេលនេះ និយាយពិរោះជាងអ្នកហែលឆ្លងកាត់៧មករា មែនទែនទៅទៀត ។
៧មករាបានផ្ដល់កេរ្តិ៍អាករច្រើនណាស់ ដល់អ្នកលោភលន់មួយចំនួនតូច ។ខ្លះលួចយកកេរ្តិ៍អាករ៧មករាទៅរកស៊ី ធ្វើមានធ្វើបានខ្លាំងណាស់ ។បើបានជាជ្រុលរស់ដោយសារ៧មករាហើយនោះ សូមមេត្តាកុំធ្វើឲ្យកេរ្តិ៍ឈ្មោះ៧មករា ត្រូវបំផ្លាញដោយសារបាតដៃអស់លោក ។
សូមទោសកេរ្តិ៍៧មករារបស់ខ្ញុំមានតែជីវិតមួយប៉ុណ្ណោះ តែខ្ញុំស្មោះនឹង៧មករាណាស់ការស្មោះ របស់ខ្ញុំបានត្រឹមតែស្មោះប៉ុណ្ណោះ មិនបានទៅរំលោភដីប្រជាជន ដើម្បីបំផ្លាញ៧មករាឡើយ ។ការទទួលបានកៅអី១០០ភាគរយ ជារឿងល្អតែពេលតែងតាំងរដ្ឋាភិបាល សូមមេត្តាសម្លឹងរកអ្នកដែល ស្រឡាញ់៧មករាស្មោះផង ។សុំកុំផ្ដល់តំណែងឱ្យទៅមន្ត្រីណា ដែលយកតំណែងនេះទៅបង្កើត ទុក្ខឲ្យប្រជាជនតទៅទៀតនិយាយ ឲ្យចំតំណែងគឺជាទ្រព្យសម្បត្តិរបស់៧មករា សូមកុំបំផ្លាញកេរ្តិ៍អាករ៧មករា ៕

អត្ថបទដែលជាប់ទាក់ទង