ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាត់អេចអូច៖ តើនាយករដ្ឋបាលខណ្ឌចំកាមនថ្មីជានណា?

148


ភ្នំពេញ៖លោកទុយ ប៊ុនសេរីរ័ត្នមុនី នាយករដ្ឋបាលខណ្ឌចំការមនរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល ប្រកាស់តែងតាំង ជានាយករដ្ឋបាលសាលាខេត្តក្រចេះ ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។

ក្រោយនាយករដ្ឋបាលចាស់ខណ្ឌចំកាមនចេញ ផុតមិនទាន់ក្ដៅគូទផង ឮមាត់ អេចអូចតគ្នាថា មានអ្នករត់ការយកកៅអីនាយករដ្ឋបាល ខណ្ឌចំការមន គឺសុទ្ធជាខ្សែស្រឡាយ ទុយោ និងជាអ្នកមានធនធាមនុស្សផងដែរ។

សូមឱ្យកៅអីនាយករដ្ឋបាលខណ្ឌចំការមន ក្រោយនេះ ថ្នាក់លើគួរជ្រើសរើសអ្នក ដែលមានបទពិសោធន៍ការងារ ហើយ សកម្មការងារ ព្រោះអីការងារនិងតួរនាទី នាយករដ្ឋបាលខណ្ឌ គឺជាសេនាធិការ អោយគណៈអភិបាលខណ្ឌទាំងមូល ពោលគឺការងាររដ្ឋបាលទូទៅមិនមែន ដាក់បងប្អូន ឬបក្ខពួកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង