ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច ៖ បើដាក់ចៅហ្វាយខណ្ឌក្រោយៗគួរដាក់អ្នកចេះធ្វើការងារបានទាំងយប់ទាំងថ្ងៃទៅ!

397

ក្រុមមន្ត្រីមាត់អេចអូចនិងប្រជាពលរដ្ឋអេចអូចដែលរស់នៅសាលាខណ្ឌថ្មីមួយតែឈ្មោះចាស់ក្នុងទីក្រុងភ្នំពេញលើដីបឹងបាននាំគ្នាសំណូមពរថា៖នៅអណត្តិក្រោយក្រសួងមហាផ្ទៃគួរដាក់ចៅហ្វាយខណ្ឌណាដែលគាត់ឧស្សាហ៍និងសកម្មការងារដោយចេះធ្វើការងារបម្រើប្រជាជនទាំងយប់ទាំងថ្ងៃមិនខ្លាចពីការនឿយហត់ហើយនៅជាមួយប្រជាជនជានិច្ច។ពោលគឺមិនដើរលេងនៅតាមខេត្តឬទៅក្រៅប្រទេសនោះទេ។សូមកុំដាក់ចៅហ្វាយខណ្ឌណាដែលមកធ្វើការងារតែពេលយប់ដូចសព្វថ្ងៃនេះទៀតទាន!។ពួកមាត់អេចអូចខាងលើគាត់និយាយថា៖ចៅហ្វាយខណ្ឌរបស់គាត់កន្លងមកចូលចិត្តទៅដើរលេងនៅតាមខេត្តនឹងនៅក្រៅប្រទេសនោះដោយសារអាងខ្នងបងប្អូនធ្វើធំនៅក្រសួងមហាផ្ទៃហើយមើលទៅ!។
ប្រជាជនមាត់អេចអូចខ្លះទៀតនិយាយថា៖លោកចៅហ្វាយខណ្ឌម្នាក់នោះតំាងពីឡើងមកមិនស្គាល់មុខនោះទេព្រោះមកទំនាក់ទំនងការងារនៅខណ្ឌម្ដងៗមិនដែលជួបមុខមេខណ្ឌសោះ។ក្រុមអេចអូចនេះចំអកដោយគេនិយាយសរសើរគាត់មិនដាច់ពីមាត់សោះថាចៅហ្វាយខណ្ឌគាត់នោះដូចជាមិនសូវមកធ្វើការងារនៅពេលថ្ងៃប៉ុន្នាននោះទេគឺច្រើនតែមកធ្វើការងារនៅពេលយប់ឬនៅពេលរាត្រីវិញព្រោះវាត្រជាក់ហើយស្ងាត់ងាយស្រួលធ្វើការងារនឹងពិនិត្យឯកសារគ្មានអ្នកណាវាមករំខានគាត់។តាមទម្លាប់លោកចៅហ្វាយខណ្ឌរូបនោះគាត់ច្រើនមកធ្វើការងារនៅព្រលប់ៗចាប់ពីម៉ោង៦ឬ៧យប់រហូតដល់ម៉ោង៩ឬ១០យប់ទើបចេញពីសាលាខណ្ឌគាត់ធ្វើដូចសកម្មការងារណាស់។
លោកចៅហ្វាយខណ្ឌដែលចូលចិត្តមកធ្វើការងារនៅពេលយប់ៗច្រើនជាងពេលថ្ងៃនោះ។
មន្ត្រីអេចអូចរំលឹកថា៖ ចំពោះការងារសង្គមនឹងការងារចុះធ្វើរដ្ឋាបាលនឹងការងារចុះធ្វើសណ្ដាប់ធ្នាប់វិញគឺមិនដែលឃើញមុខចៅហ្វាយខណ្ធរូបនោះដឹកនាំកម្លាំងចុះធ្វៃម្ដងណាសោះឡើយគឺទុកអោយតែកូនចៅនៅក្រោមគាត់មួយឃ្លាជាអ្នកចុះធ្វើវិញព្រោះគាត់ជាប់ដេកពេលថ្ងៃសំចៃទុកយប់។ដូចនេះសូមថ្នាក់លើពិនិត្យមើលផងតើដូចគេនិយាយដែរឬអត់?៕

អត្ថបទដែលជាប់ទាក់ទង