ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្វីខ្លះដែលត្រូវសងមកវិញបន្ទាប់ពីព្រះអាទិត្យរលត់ទៅហើយនោះ ?

163

បន្ទាប់ពីគណៈបក្សសង្គ្រោះជាតិរលត់ទៅនោះនៅមានបំណុលជាច្រើនដែលមនុស្សរបស់បក្សនេះនៅជំពាក់គេដែលជំពាក់ទាំងរដ្ឋ ទាំងអ្នកលក់ដូរ ។
​ តំណាងរាស្ត្រមួយចំនួនដែលយកសម្ភារៈរបស់រដ្ឋទៅប្រើប្រាស់នោះគួរតែយកមកវិញ អ្នកជិះឡានរដ្ឋក៏ល្មមយកមកសងវិញដែរកុំចង់ស៊ីដាច់ឲ្យសោះប្រយ័ត្នធ្ងន់ ក ។

និយាយឲ្យត្រង់ទៅមេឃុំមួយចំនួនរបស់សង្គ្រោះជាតិគ្រាន់តែជាប់ឆ្នោតខ្លះទៅចងការលុយគេមកបំពេញការសន្យាបន្តិចបន្តួចកាលពីមុនការបោះឆ្នោតនោះ ។ខ្លះសន្យាធ្វើឲ្យភូមិ-ឃុំរីចម្រើនក៏ទៅជួលគេឲ្យស្ដារលូដោយប្រើវិធីជំពាក់សិនព្រោះអាងខ្លួនជាមេឃុំហើយនោះមានរត់ទៅណា ។
​ពេលនេះដល់ពេលត្រូវលាងសម្អាតខ្លួនពីបំណុលទាំងអស់នេះហើយព្រោះប្រយ័ត្នគេប្ដឹងច្បាស់ជាត្រូវតុលាការចោទប្រកាន់ហើយស្រួលមិនស្រួលចោទពីរឿងឆបោកក៏សមដែរព្រោះនេះជាការឆបោកមែន ។ ឯការខ្ចីរបស់រដ្ឋទៅ

ប្រើហើយមិនសងមកវិញនោះប្រយ័ត្នតែគេសុំឲ្យយកមកសងវិញស្រួលៗមិនព្រមសងនោះក៏ងាយនឹងធ្ងន់ កដែរ ។
​ គិតយូរៗទៅអាណិតតែអ្នករត់ម៉ូតីឌុប អ្នកក្រីក្រមួយចំនួនដែលសង្គ្រោះជាតិសន្យាឲ្យធ្វើមេស្រុក មេឃុំ ចៅហ្វាយខេត្តខ្លះខំរតឌុបបានលុយមិនយកទៅឲ្យប្រពន្ធកូនទេបែរជាយកមកជួយបក្សដោយសារតែបក្សសន្យាផ្ដល់បុណ្យសក្តិឲ្យ ។ហេស ហស បើមានសន្ដានជាមនុស្សមិនគួរបោកអ្នកក្រីក្រទេ ។
​ គណៈបក្សប្រជាជនមានតែជួយអ្នកក្រ ជួយអភិវឌ្ឍន៍ជាតិ ជួយជនពិការ ឯគណៈបក្សដែលមានឈ្មោះថាសង្គ្រោះជាតិបែរជាបោកប្រជាជនទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង