ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ឆ្កែនិងមាន់ពិភាក្សាគ្នាមុនពេលចូលកាន់តំណែង

92

​នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះសត្វឆ្កែ នឹង ឡើងមកកាន់កាប់តំណែងបន្តជំនួសសត្វមាន់ដែលនឹងត្រូវចាកចេញ ។

​មុននឹងចូលកាន់តំណែងឆ្កែបានណាត់ជួបមាន់ផឹកស៊ីមួយពេលដោយឆ្កែជាអ្នកចេញលុយ ។ឆ្កែអាងតែខ្លួនជាអ្នកចេញលុយពឺតតែស៊ីឡើងពោះដូចផ្នូរខ្មោច ឯ មាន់ស៊ីបានត្រឹមតែមួយគែប៉ុណ្ណោះក៏ទាញបារីស៊ីហ្គារជក់តាមឬក្សអ្នកមានសក្តិពាក់ ។

​ឆ្កែផ្ដើមនិយាយមុនដោយសុំឲ្យមាន់ជួយជាយោបល់ក្នុងការកាន់កាប់ទឹកដីដែលមានរយៈពេលមួយឆ្នាំនេះ ។​ជាមួយនឹងការសុំបទពិសោធន៍ខ្លះពីមាន់នោះឆ្កែក៏បានប្រកាសត្រង់ទៅត្រង់មកថានៅពេលដែលខ្លួនចូលទៅកាន់តំណែងខ្លួននឹងព្យាយាមឲ្យការកាប់មាន់ធ្វើម្ហូបថយចុះដើម្បីលើកស្ទួយសិទ្ធរបស់សត្វមាន់។សត្វឆ្កែទទួលស្គាល់ថាក្នុងអាណត្តិរបស់មាន់របររលក់សាច់ឆ្កែមិនសូវជាឃើញរីកចម្រើនខ្លាំងនោះទេ ។

ក្នុងអាណត្តិរបស់មាន់ការងារជួបជោគជ័យច្រើនទើបឆ្កែខំធ្វើមុខក្រាស់មកសុំបទពិសោធន៍បែបនេះ ។ មាន់បានរកឃើញអំពើក្បត់ជាតិរបស់មេបក្សសង្គ្រោះជាតិកឹម សុខា ពិសេសរកឃើញអំពើក្បត់ជាតិរបស់លោកសម រង្ស៊ីដែលចង់កាត់ខេត្តចំនួន៤ នៅភូមីភាគឥសានឲ្យទៅពួកកុលសម្ព័ន្ធ វៀតណាមគ្រប់គ្រងប្រសិនបើពួកនោះជួយឲ្យគេ(គណៈបក្សសង្គ្រោះជាតិកាន់កាប់រដ្ឋាភិបាល)នោះ ។

​រឿងឃាតកម្មធំៗជាច្រើនត្រូវមាន់បំបែកសំណុំរឿងបានពិសេសរឿងឃាតកម្មដ៏កក្រើកលើស្រីស្អាតចេវ សុវឌ្ឍនាត្រូវបានបំបែកដោយលោកចៅហ្វាយខេត្តតាកែវឡាយ វណ្ណៈ និងបងប្រុសរបស់លោកគឺជាអ្នកពាក់ព័ន្ធក្នុងរឿងនេះដោយផ្ទាល់តែម្ដង ។

ក្នុងនោះដែរមុនពេលចាកចេញពីតំណែងសត្វមាន់ក៏សំណូមពរឲ្យសត្វឆ្កែធ្វើខ្លួនឲ្យថ្លៃថ្នូរជាងមុនពិសេសការជុះ អាចម៌ឬ នោមលើដងផ្លូវមិនគួរនៅមានតទៅទៀតនោះទេ ។ មាន់ក៏ណែនាំឆ្កែឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវហើយកាត់បន្ថយឲ្យខាងតែមានការខាំមនុស្សដែលជាហេតុបង្កឲ្យមានបញ្ហារវាងអ្នករងគ្រោះ និង ម្ចាស់ឆ្កែ ។

​ត្រូវលើកស្ទួយជីវភាពឆ្កែអានាថាត្រូវកាតបន្ថយឥទ្ធិពលឆ្កែឈ្មោលអនាថាកុំឲ្យបំពានលើមេឆ្កែអនាថាខ្លាំងពេក ។សព្វថ្ងៃនេះឆ្កែអនាថាគ្រប់គ្រងមេឆ្កែអនាថាពីដើមភូមិដល់ចុងភូមិហើយ ។មាន់ក៏ផ្ដាំជាចុងក្រោយថាសព្វថ្ងៃនេះទាហានហាក់ដូចជាបានផ្កាយមកពាក់ស្រួលពេកហើយ ។ ខ្លះលក់មឹក លក់បង្គារសោះក៏បានផ្កាយពាក់នឹងគេដែរទង្វើនេះធ្វើឲ្យសក្តិថយតម្លៃ ។

​ជួយលើកស្ទួយទាហាន ប៉ូលីសចាស់ៗផង ។អ្នកធំបើផ្ទេរពីកន្លែងមួយទៅកន្លែងមួយមិនចាំបាច់យកសម្ពាយទៅតាមនោះទេ ។នេះជាវប្បធម៌អាក្រក់ដែលត្រូវតែពិនិត្យមើលឡើងវិញ ។បញ្ហាគ្រឿងញៀនកុំចាប់តែអាស៊ីឈ្នួលលក់២-៣កញ្ចប់តូចមកដាក់គុក ឬ គោះយកលុយនោះត្រូវតែរកមេក្លោងឲ្យឃើញទើបអាចបំបាត់បាន ។

​មាន់ណែនាំបន្តថាវប្បធម៌ធ្វើផ្លូវហើយបានជីកដាក់លូ ឬ ជីកធ្វើទឹកល្មមបញ្ចប់ហើយព្រោះនេះជាការបំផ្លាញខ្លួនឯងទៅវិញទេ ។ ធ្វើជាមេគេត្រូវតែចេះជួយកូនចៅ លើកទឹកចិត្តកូនចៅល្មមសារ៉េពួកអាអែបអមចេញហើយលើកទឹកចិត្តអ្នកដែលគ្នាធ្វើការដោយស្មោះត្រង់ផង ។

​ដោយសារពួកគេស្រវឹងរៀងៗខ្លួនហើយនោះការផឹកស៊ីបានត្រូវបញ្ចប់ ។ ពួកគេសន្យាផឹកជាមួយគ្នាម្ដងទៀតបន្ទាប់ពីពិធីផ្ទេរតំណែងរួច ៕

អត្ថបទដែលជាប់ទាក់ទង