ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងរៀបចំវគ្គបណ្តុះបណ្តាល គ្រូកម្រិតមូលដ្ឋាន “Open Water Swimming” ទីរួមខេត្តកំពង់ចាម

88

 

​ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មាន ពីសហព័ន្ធខ្មែរកីឡាហែលទឹកនោះថា សហព័ន្ធនេះ នឹងរៀបចំវគ្គបណ្តុះបណ្តាល គ្រូកម្រិតមូលដ្ឋាន ហែលទឹក ចម្ងាយឆ្ងាយ “Open Water Swimming” នៅអាងហែលទឹក នៃមណ្ឌលតេជោ ហ៊ុន សែន ទីរួមខេត្តកំពង់ចាម ។

​វគ្គនេះរៀបចំឡើងដោយ សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការឧបត្ថម្ភ របស់ក្រសួងអប់រំយុវជន និងកីឡា ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមិថុនា ឆ្នាំ២០១៨ ។

​លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា សម្រាប់វគ្គបណ្តុះបណ្តាល គ្រូកម្រិតមូលដ្ឋាន ហែលទឹកចម្ងាយឆ្ងាយ “Open Water Swimming” យើងមានគោលដៅ បណ្តុះបណ្តាលគ្រូ នៅខេត្តកំពងចាម ដែលជាខេត្តមានសក្ដានុពលជាងគេ លើប្រភេទកីឡាហែលទឹក ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដែលមានសិក្ខាកាម ចំនួន១៥នាក់ ក្នុងនោះខេត្តកំពង់ចាម៥នាក់ ខេត្តត្បូងឃ្មុំ៥នាក់ និងរាជធានីភ្នំពេញ ៥នាក់ដែរ។

 

​លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធបានប្រើប្រាស់ ថវិការបស់ក្រសួងអប់រំ ២០១៨ ដោយសារតែវគ្គហែលទឹក ចម្ងាយឆ្ងាយនេះ សំខាន់សមា្រប់ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ហើយក្រៅពីវិញ្ញាសាហែលចម្ងាយឆ្ងាយទៅសហព័ន្ធ ឈាន ទៅវិញ្ញាសាលេងបាល់ក្នុងទឹក (OpenPolo) ទៀត ត្រូវរកគ្រូឧទ្ទេស មកពីខាងក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង