ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសពីរជិះម៉ូតូ ត្រូវរថយន្តបុកពីរក្រោយពេញទំហឹងនិងអូសជាង២០ម៉ែត្របណ្ដាលឲ្យសាប់ម្នាក់រងរបួសម្នាក់

20

ភ្នំពេញ បុរសពីរជិះម៉ូតូ ត្រូវរថយន្តបុកពីរក្រោយពេញទំហឹងនិងអូសជាង២០ម៉ែត្របណ្ដាលឲ្យសាប់ម្នាក់រងរបួសម្នាក់ ហេតុការណ៍គ្រថ្នាក់ចរាចរណ៍នៅកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ នៅតាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះញឹម សុវន្ថារ៉េត អាយុ៦០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុនស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
ចំណែកអ្នកឌុបរងរបួសស្រាលមានឈ្មោះ សុខ ពន្លឺ អាយុ៣៥ឆ្នាំ។ រីឯបើករថយន្តមានឈ្មោះ ចាន់ សារ៉ែនអាយុ៣៦ឆ្នាំមុខរបអ្នកលក់រថយន្ត ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកយ៉ាមហា ហ្វីណូ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FA-9490 ធ្វើដំណើរតាមផ្លូវ៤៨៨ ក្នុងទិសដៅពីរជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសខាងលើបើករថយន្តម៉ាកធុនត្រាពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1AY-2720 ធ្វើដំណលរស្របទិសគ្នាមកពីរក្រោយក៏ជ្រុលមកបុកម៉ូតូពេញទំហឹង បណ្ដាលជនរងគ្រោះជាអ្នកឌុបខ្ទាតចេញខាងរងរបួសស្រាល ចំណែកអ្នករួមដំណើរជិះខាងក្រោយត្រូវបានរថយន្តអូសជាប់នៅខាងក្រោមរថយន្តចំងាយជាង២០ម៉ែត្របណ្ដាលឲ្យជនរងគ្រស្លាប់បាត់បង់ជីវិតនៅកន្លែហកើតហេតុភ្លាមៗ ចំណែករថយន្តបង្ករមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក4RunnER ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2D-8724 ដែលចតស្ងៀមនៅមុខសាម៉ាត ចំហៀងផ្នែកខាងមុខ ភ្លាមៗអ្នកបើលរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួននិងបានប្តគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ​ ចំណែកអ្នករងរបួសស្រាលត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន​។

ក្រោយមកគេឃើញវត្តមានបងប្អូនសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ មានការយំសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំង ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង