ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សួនឧទ្យានស្ថា​នទូ​តបារាំង បើកទ្វា​រជូនមហាជន​ ទស្សនា​ដោយ​សេរី

20

ភ្នំពេញ៖ ឧទ្យានស្ថានទូតបារាំង​ប្រចាំ​កម្ពុជា ​​បើកស្វាគមន៍​សាធារណជនចូល​ទស្សនា​ ក្នុង​ឱកាស​ទិវា​បេតិកភណ្ឌ។ ក្នុង​រយ:ពេលពេញ​​មួយ​ថ្ងៃ រួមទាំង​ថ្ងៃត្រង់​ពីម៉ោង​១២​ដ​ល់​​ម៉ោង​​២​រសៀល​ផង លោក​អ្នក​អាច​ចូល​ដើរ​​​កម្សាន្ត​​នៅ​​ក្នុង​​ឧទ្យា​ន​ដោយ​​សេរី។ លោកអ្នកអាចអញ្ជើញ​មក​ម្នាក់​ឯ​ង​ក៏​បាន ជាមួយ​មិត្តភក្តិ ​ឬជាមួយ​ក្រុមគ្រួសារ​ ដើម្បី​រីករាយ​​ក្នុង “ដំណើរ​កម្សាន្ត​តាម​ព្រៃព្រឹក្សា” ដែល​ជាប្រធានបទ​នៃ​ទិវាបេ​តិ​កភណ្ឌ​​នៅ​​ឆ្នាំ​នេះ។
មិនបាច់ចុះ​ឈ្មោះ​​ជាមុ​ននោះទេ ចូលទស្សនា​ដោយសេរី​ ​ប៉ុន្តែ​ហាម​យក​ចំណី​អា​ហា​រ ភេសជ្ជៈ និង​កាបូប​ធំៗ​ចូ​ល ។

បើតាមការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានទូតបារាំង​ប្រចាំ​កម្ពុជា បានឲ្យដឹងថា “នៅព្រឹកថ្ងៃសៅរ៍ ទី២១កញ្ញានេះ ស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ​បាន​បើកទ្វារ​ស្វាគមន៍​សាធារណ​ជ​ន​ចូល​​ទស្សនា​នៅក្នុង​ឱកាស​​នៃ​​ទិ​វា​បេតិកភណ្ឌ ។ សូមប្រញាប់​អញ្ជើញ​មក​​ទស្ស​នា​​ព្រៃព្រឹក្សា និងស្នាដៃ​សិល្ប:​ផ្សេងៗ​​នៅក្នុង​ឧទ្យាន​ស្ថានទូត (ចូលដោយ​សេរី​ពេញ​មួយ​ថ្ងៃ​រហូត​ដល់ម៉ោង​៤​រ​សៀ​ល)។ បើលោកអ្នក​បាន​អញ្ជើញ​​មក​​ សូមកុំភ្លេច​រកមើល​រូបសត្វ ​និង​​វត្ថុសិល្ប:​ផលិតពីច្រវ៉ាក់​របស់លោក​ ​អ៊ូ វ​ណ្ណឌី “។

សួនឧទ្យានស្ថានទូតបារាំង បើកទ្វា​រជូនមហាជនទស្សនាដោ​យ​សេរី ចាប់ពីម៉ោង៨ព្រឹកដ​ល់ម៉ោង៤ល្ងាច ក្នុងឱកាសទិវាបេតិកភណ្ឌ​។ ​សូមអញ្ជើញលោកអ្នកចូលរួ​ម​ “ដំណើរកម្សាន្តតាមព្រៃព្រឹក្សា” ដើម្បីគយគន់សម្រស់ធម្មជាតិនៃឧ​ទ្យា​នស្ថាន​ទូត​ដែលមា​ន៖ ដើមឈើជាង២០០ដើម ​ត្រូវជាជាង​៥​០ប្រ​ភេទ រួមទាំងដើមឈើទើបដាំថ្មី​ៗ​៥០ដើមទៀតដែលជាអំណោយរបស់​ក្រ​សួងប​រិ​ស្ថាន។ ស្លាកពន្យល់ត្រូវបានធ្វើឡើងដើម្បី​ប​ង្ហាញអំ​ពីដើមឈើ​គួរឱ្យគត់សម្គាល់មួយចំនួន​។ លោកអ្នកក៏អាចទស្សនាស្នា​ដៃ​គំនូរ​រុក្ខជាតិ នៅលើជញ្ជាំងស្ថានទូតរបស់សិ​ល្បករ​បា​រាំងនូប្លាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង