ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់ក៏មានសហព័ន្ធ២ ឬ ៣ដែរដែលត្រូវរុះរើ

15


ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានបង្ហើបឲ្យដឹងថាយ៉ាងហោចណាស់ក៏មានសហ
ព័ន្ធកីឡាជាតិចំនួន២ ឬ៣ដែរដែលត្រូវរុះរើក្បាលម៉ាស៊ីន ។
សូមបញ្ជាក់ថាប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងអប់រំយុវជន និង កីឡាបានធ្វើវិមជ្ឈការថវិកាដល់សហព័ន្ធ
ជាតិដើម្បីឲ្យសហព័ន្ធជាតិដែលបានទទួលនូវថវិការគាំទ្រនេះរៀបចំការប្រកួត បណ្ដុះបណ្ដាលធនធានមនុស្ស
និងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង ។
សហព័ន្ធជាតិមួយចំនួនបន្ទាប់ពីបានទទួលនូវថវិកានេះក៏លេចចេញជាជម្លោះផ្ទៃក្នុងពីរឿងផលប្រ
យោជន៍ ។ការលេចចេញជាជម្លោះនេះហើយដែលធ្វើឲ្យសហព័ន្ធមិនដំណើរការទៅមុខនោះ ។បែបនេះគេហៅ
ថាពេលមិនទាន់មានលុយចេះស្រឡាញ់គ្នាតែពេលមានលុយចាប់ផ្ដើមបញ្ចេញចង្កូមដណ្ដើមគ្នាស៊ី ។
លោកស សុខាមិនបានបញ្ចេញពីឈ្មោះនៃសហព័ន្ធទាំងនោះទេតែលោកបានចំអកថាពេលស៊ីបាន
សេចក្ដីសុខនៅសម្ងំស្ងៀមពេលកើតជម្លោះរុញឲ្យក្រសួងអប់រំយុវជន និង កីឡាជាអ្នកដោះស្រាយ ។លោក
បន្តថាក្នុងថានៈជាអាណាព្យាបាលគឺត្រូវតែចូលរួមដោះស្រាយនូវបញ្ហាទាំងនេះ ៕

អត្ថបទដែលជាប់ទាក់ទង