ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នី សុភី និង វង្ស វិឆ័យនឹងឈ្នះ

17


ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតសន្សំពិន្ទុអ្នកប្រយុទ្ធកំពូលថាមពលChampionលើសង្វៀនអាស៊ីអាគ្នេយ៍យប់
ថ្ងៃទី២២កញ្ញាអ្នកប្រដាល់វង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃរ៉ុង ណាផា
Rong Napha) ។
កាលពីសប្ដាហ៍មុនអ្នកប្រដាល់កម្ពុជា២រូបបានឈ្នះអ្នកប្រដាល់ថៃដូចគ្នា។សម្រាប់វិឆ័យទោះបីគេទើបតែចូលប្រឡូកក្នុងពិភពប្រដាល់គុនខ្មែរក៏ពិតមែនតែគេហាក់ដូចជាឆាប់ទទួលបាននូវកេរ្តិ៍ឈ្មោះដោយសារតែ
អ្នកប្រដាល់ជើងចាស់ជាច្រើនរូបត្រូវគេបង្រ្កាបបាន ។សម្រាប់ជំនួបជាមួយអ្នកប្រដាល់ថៃរ៉ុង ណាផាគេជឿថា
វិឆ័យមានឩិកាសច្រើនក្នុងការប្រជែងយកជ័យជំនះ ។
តាមពិតរ៉ុង ណាផាក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាញឹក
ញាប់ដែរមិនតែប៉ុណ្ណោះមានអ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជាមិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់រូបនេះបង្ក្រាប
បាន ។ពេលនេះគេជួបជាមួយវិឆ័យទំនងជាមិនស្រួលឡើយព្រោះវិឆ័យមានកណ្ដាប់ដៃរឹងដូចថ្ម ទម្ងន់ជើងធ្ងន់
ដូចប្រថពី ។
វង្ស វិឆ័យមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៥០ចាញ់៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង។
ចំពោះរ៉ុង ណាផាវិញគេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៦ដង ចាញ់១០ដង និងស្មើពិន្ទុ១ ដង ។នរណាជា
អ្នកឈ្នះក្នុងការប្រកួតលើទី១នេះ ?
នីសុភីក្លិបសាលវ័ន្ដកីឡាដែលទើបតែដណ្ដើមបានខ្សែក្រវាត់ថ្មីៗនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះផេត អ៊ូប៊ុន(Phat Oubun) ។
សុភីជាអ្នកប្រដាល់ដែលវ៉ៃមួយៗហើយគេពូកែប្រើកណ្ដាប់ដៃ និងជើងរារាំងគូប្រកួតមិនឲ្យចូលកៀកគេ
ណាស់។ជង្គង់របស់អ្នកប្រដាល់រូបនេះនិងកែងរបស់គេលំបាកទប់ទល់ណាស់។ចំពោះផេត អ៊ូប៊ុន ក៏មិនមែនជា
អ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរទោះបីកែងរបស់គេមិនសូវអស្ចារ្យមែនតែកណ្ដាប់ដៃជង្គង់និងស្នៀតទាត់របស់គេមិនស្រួលទប់ទល់ឡើយហើយកែងរបស់គេចេញមួយៗមានប្រសិទ្ធិភាពណាស់ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧៥ដង ចាញ់១៥ដង ។ចំពោះនី សុភីវិញគេ
មានប្រវត្តិប្រកួតចំនួន១៦៧ដង ឈ្នះ១២៧ដង ចាញ់២៨ដងនិងស្មើពិន្ទុ១២ដង ។រវាងនី សុភី និង ផេត អ៊ូប៊ុន
ពិតជាលំបាកប៉ាន់ស្មានជាមុនណាស់តែគេជឿថាសុភីមានឩិកាសច្រើនជាង ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះគង់ សំបូរក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបប្រកួតជា
មួយកែវ សំរិទ្ធក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ពុយ ក្រូចក្លិបឃ្លាំងមឿងកីឡាប្រ
កួតជាមួយម៉ន សារ៉ាយក្លិបការិយាល័យទី៥កងទ័ពជើងគោកក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង