ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីជម្លោះរវា​ង​មេប​ញ្ជាកា​រ និងមេបញ្ជាការរងមូ​ល​ដ្ឋាន​កងរាជអាវុធហ​ត្ថ​ស្រុកសំ​ឡូត ចាក់​​ភ្នែក​មេបញ្ជាការ​រងម្នាក់របួសធ្ងន់​​

19

បាត់ដំបង៖ លោក​ជួប ណូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអា​វុ​ធហត្ថ​ស្រុ​ក​​សំឡូត​ រង​ការ​ចោ​ទ​ប្រ​កាន់ថា បាន​ប្រើប្រាស់​វត្ថុ​​រឹ​ង​ ចាក់​ភ្នែក​មេបញ្ជាការ​រង​ ​ឈឿង សុផាត បណ្ដាល​ឱ្យ​រង​បួស​​យ៉ា​ងធ្ងន់ធ្ងរ ដោយសារ​រឿង​​បាត់​ឌី​​​ណា​ម៉ូ​​រថ​យន្ត​បា​កុង​ ។

ពាក់ព័ន្ធករណីនេះឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងបកស្រាយជូនសាធារណជននៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា ” ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំបាទឧត្តមសេនីយ៍ត្រី ​អេ​ង ហ៊ី អ្នកនាំពាក្យកងរាជអាវុ​ធ​ហត្ថលើ​ផ្ទៃប្រ​ទេស សូមជម្រាបជូនសាធារណ​ជ​នជ្រាប អំពីព័​ត៌មានលើករណីជម្លោះរវា​ង​មេប​ញ្ជាកា​រ និងមេបញ្ជាការរងមូ​ល​ដ្ឋាន​កងរាជអាវុធហ​ត្ថ​ស្រុកសំ​ឡូត ខេ​ត្តបាត់​ដំប​ង”។

លោកអ្នកនាំពាក្យបានបន្ថែមថា “ដំណើររឿង គឺមិនពិតដូចសារព័ត៌មាន​មួយ​ចំនួន បានផ្សព្វផ្សាយកន្លងទៅ​នោះ​ទេ។”​

យោងតាមការរាយការណ៍របស់លោ​ក​ឧត្តម​សេនី​យ៍ត្រី មាស សុវណ្ណ មេបញ្ជាការខេត្តបាត់ដំ​ប​ង គឹរឿងនេះកើតឡើង​ដោ​យសារ​លោកអ​នុសេនី​យ៍ឯក ឈឿង សុផាត បានប្រព្រឹត្តឱ្យមានកំហុ​ស​ និងល្មើសវិន័យ​ក​ងទ័ព​ ហើយលោកវរ​សេនី​យ៍​ត្រី ជួប ណូ បានសួរនាំអំពីកំហុ​ស​នោះ បែរជាលោកអ​នុ​សេនីយ៍​ឯក ឈឿង សុផាត ចូលទៅវាយលោកវរសេ​នីយ៍​ត្រី​ ជួប ណូ ខណៈនោះលោកអនុ​សេ​នីយ៍​ឯក ឈឿង សុផាត ស្រវឹងស្រាផងដែរ។ ​ចំពោះរ​បួសនោះ មិនមែនលោកវរ​សេ​នីយ៍​ត្រី ជួប ណូ យកសោរចាក់ភ្នែកទេ គឺ​មានសាក្សីឃើញ​ពេ​លវាយ​តប​នោះ។
លោកអេង ហ៊ី បានបញ្ជាក់ថា “រឿងនេះក៏​មា​ន​កា​រ​សម្រ​បសម្រួល តាំងពីពេលកើតហេតុ​ភ្លា​មៗ ព្រោះជារឿងផ្ទៃ​ក្នុ​ង។ សូមទោ​សការ​ណ៍ដែល​ខ្ញុំបាទ មិនបានបកស្រាយជូនភ្លាមៗ​អំ​ពីរឿង​នេះ ដោយសារជារឿងផ្ទៃក្នុងអង្គភា​ព​ទ័ព​។ បើក​រណីធ្ង​ន់ធ្ងរយើងនឹង​អនុវត្តន៍តាមច្បាប់ហើយ”។

ទោះយ៉ាងណា លោកនាយឧត្តមសេនី​យ៍ មេបញ្ជាការកងរាជអាវុធ​ហ​ត្ថលើផ្ទៃ​ប្រទ​ស បានបញ្ជាឱ្យមានការត្រួតពិនិ​ត្យ​ហ្មត់ច​ត់ចំពោះ​ករ​ណីនេះ ដើម្បីបង្ហាញការពិតអ្នកដែ​ល​ប្រព្រឹ​ត្តនូវ​កំហុសឆ្គង ត្រូវទទួលទណ្ឌកម្មវិ​ន័​យកង​ទ័ព។ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មា​ន​។

សូមបញ្ជាក់ថា បើ​តាម​ប្រភព​ព័ត៌មាន​​ពីអំពើ​ហិ​ង្សា ​ដែល​បង្ក​ឡើង​ដោយ​មេបញ្ជាការ​​​មូ​​ល​​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​​​សំឡូត ឈ្មោះ​ជួប ណូ នេះ​បាន​កើតឡើង​កាលពី​យប់​​​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ក្នុង​អង្គភាព​រ​ប​ស់​​ខ្លួន​តែ​ម្ដង​ ។ លោក​ជួប ណូ បាន​រង​ការ​ប្ដឹង​ចោទប្រ​កា​ន់​ថា ទំនង​បាន​ប្រើប្រាស់សោ​រថយន្ត​របស់​ខ្លួន​ចា​ក់​​ទៅ​លើ​ភ្នែក​ខាងឆ្វេងមេបញ្ជា​កា​រ​រ​ង​របស់​ខ្លួន​ឈ្មោះ​ឈឿ​ន​ សុ​ផាត បណ្ដាល​ឲ្យ​រង​រ​បួស​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ជាមួ​យ​​គ្នា​​រឿង​​បាត់​ឌី​ណា​ម៉ូ​រថ​យ​ន្ត​បា​កុង ដែល​រឹបអូស​​បាន​ពី​​បទ​ល្មើស​​ព្រៃ​ឈើ​កន្លង​ទៅ​នេះ ​។

មន្ត្រី​​ក​ងរាជអាវុ​ធហត្ថ​បាន​និយាយ​ថា នៅ​​យប់​កើតហេ​តុ​នោះ លោក​ជួប ណូ បាន​ចោទ​លោក​ឈឿ​ង​
សុ​ផាត ថា ​បាន​លួច​យក​​​ឌី​ណា​​ម៉ូ​​រថយន្ត​បា​កុង ក្នុង​អំ​ឡុង​ពេល​​លោ​ក​​ឈឿន សុ​ផាត រួម​ជាមួយ​មន្ត្រី​ក្នុង​អង្គភា​ព​​ប៉ុន្មា​ន​​នាក់​ទៀត ត្រូវ​ទ​ទួល​បទបញ្ជា​​ឲ្យ​​ដេក​​យាម​រថយន្ត​បា​កុង​​ចំ​នួន​​១០​គ្រឿង ​ដែល​រឹបអូស​ពី​​ប​ទល្មើស​​ព្រៃ​ឈើ​ ។ ប៉ុន្តែ​លោក​ឈឿ​ន ​សុ​ផាត បាន​បដិសេធ​ចំពោះ​​កា​រ​​ចោទប្រ​កា​ន់​នេះ​ ។ ប្រភព​បាន​ឲ្យ​​ដឹ​ង​ទៀត​ថា លោក​មេបញ្ជាការ​រូប​​នេះ​​អះអា​ង​ថា ខ្លួន​មាន​សាក្សី​​ទៀ​ត​​ផង តែ​មិន​បាន​​​បង្ហាញ​ទេ ខណ​:​លោក​មេ​ប​ញ្ជាកា​រ​រង ​(​ជន​រង​គ្រោះ​​) ​បាន​ទាមទារ​ឲ្យ​​ប​ង្ហាញ ហើយ​ថែម​ទាំង​ប​បួល​គ្នា​ស្បថស្បែរ​​​ទៀត​​ផង​។

បើ​តាម​មន្ត្រី​ក្រោម​ឱ​វា​ទ​​​បា​ន​បញ្ជាក់​ថា ជម្លោះ​រវាង​លោក​មេបញ្ជាកា​រ និងលោក​មេបញ្ជាការ​​​រង​ ដែល​នៅ​ក្នុង​អង្គភា​ព​​ជាមួ​យ​​គ្នា​នេះ ហាក់​ប្រឈម​មុខ​គ្នា​​យ៉ា​ង​ខ្លាំង​ផ្អើល​ពេញអង្គ​​ភាព តែ​បាន​ស្ងប់​ស្ងា​ត់ ​ក្រោយ​ពី​តឹង​​ស​រសៃ​​ក​ដាក់​គ្នា​ជិត​កន្លះ​​​ម៉ោង​ ។ ប៉ុន្តែ​នៅ​យប់​​ជ្រៅ​​បន្តិច ខណ​:​ដែល​លោ​ក​​ឈឿ​​ន សុ​ផាត កំពុង​ដេក​​ល​ក់ ស្រាប់តែ​លោក​ជួ​ប​ ណូ មិនដឹង​មក​ពី​ណា​ ហើយ​ទំនង​ជា​​ស្រវឹ​ង​ផង ក៏​ដើរទៅ​​ចា​ក់​​ភ្នែក​លោក​ឈឿ​ន សុ​​ផាត បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ល​ជា​​ថ្មី​​ពេញ​អង្គ​​ភាព​​តែ​​ម្ដង​៕

អត្ថបទដែលជាប់ទាក់ទង