ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំង៣រូប លើសង្វៀនព្រឹកថ្ងៃអាទិត្យ

20


ភ្នំពេញ៖លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២២កញ្ញាមានការប្រកួត
ជាលក្ខណៈអន្តរជាតិចំនួន៣គូដែលក្នុងនោះ២គូប្រកួតជាមួយអ្នកប្រដាល់ថៃនិងមួយគូជាមួយអ្នកប្រដាល់ជន
ជាតិអ៊ីរ៉ង់ ។
យ៉ាម ខេមរាក្លិបរសកមីកុមារកំព្រាប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ដែលហាត់នៅស្រុកថៃឈ្មោះអាមៀរ
ហ្សាហ្វារៀន(Amir Jafarian)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។អ្នកប្រដាល់អ៊ីរ៉ង់រូបនេះជាអ្នកប្រ
ដាល់ជើងថ្មីដែរទេតែកំណត់ត្រាប្រកួតរបស់គេមិនជាអាក្រក់ដែរ ។
ចំពោះអ្នកប្រដាល់កម្ពុជាយ៉ាម ខេមរាវិញគេមិនសូវជាមានឈ្មោះបោះសម្លេងទេតែមួយរយៈនេះគេ
ហាក់ដូចជាធ្វើឲ្យគេចាប់អារម្មណ៍ច្រើនគួរសម ។
ខេមរាមានប្រវត្តិប្រកួតចំនួន៤៦ដង ឈ្នះ៣៥ដង និង ចាញ់១១ដង ។ចំពោះអាមៀរ ហ្សាហ្វា រៀនវិញគេ
មានប្រវត្តិប្រកួតចំនួន១៥ដងឈ្នះ១០ដងនិងចាញ់៥ដង។នេះជាលើកដំបូងហើយដែលអ្នកប្រដាល់អ៊ីរ៉ង់រូបនេះ
ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។នរណាជាអ្នកឈ្នះ ?
ឡុង ជិនក្លិបខ្លារខិនកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះឃូមសេន(KhumSen)ដោយប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេហើយមិនមាននរណាម្នាក់ដឹងថាគេមានសមត្ថភាពប៉ុណ្ណាដែរ ។លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ី
អាគ្នេយ៍បានអះអាងថាពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នាល្មមប្រកួតគ្នាបានល្អមើល ។
ឡុង ជិនមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៣ដង ចាញ់១៦ដងស្មើពិន្ទុ២ដង ។ចំបោះអ្នកប្រដាល់ថៃ
ឃូម សេនវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ដង ។ជំនួបគ្នាលើកដំបូងបែបនេះមិន
ដឹងថានរណាជួបសំណាងល្អនោះឡើយ ។
សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ថៃឈឿ ស៊ីងស៊ិរិ(Chhoer Singsiri)ដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេមិនដឹងថាគេមានសមត្ថ
ភាពបប៉ុណ្ណាឡើយ ។ចំពោះប៊ុនធីវិញគេបង្ហាញពីភាពមិនខ្វល់ខ្វាយថាខ្លាំង ឬខ្សោយនោះទេសំខាន់ឲ្យតែទម្ងន់
ប៉ុនគ្នាគេវ៉ៃទាំងអស់ ។
ប៊ុនធីមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៤ដង ចាញ់២២ដងស្មើពិន្ទុ៤ដង ។ចំពោះឈឿ ស៊ីងស៊ិរិវិញ
គេមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៧០ដង ចាញ់១១ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឈុន ប្រាក់កាក់ក្លិបតាឯកដំបងដែកមានរិទ្ធប្រកួតជាមួយអ្នកប្រ
ដាល់ផុន សុខវិបុលក្លិបតាព្រហ្មមានជ័យក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង