ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ បណ្តេញក្រឡាបញ្ជីសាលាឧទ្ធរណ៍លោកទេព ធីរិទ្ធ ចេញពីក្របខ័ណ្ឌ

29

(ភ្នំពេញ)៖ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ឈ្មោះ ទេព ធីរិទ្ធ ត្រូវបាន លោកអង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញប្រកាសសម្រេច បណ្តេញចេញពីក្របខ័ណ្ឌនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

បើយោងតាមប្រកាសលេខ ១៥៨ កយប្រក/១៩ របស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ត្រូវបានដាក់វិន័យ លោក ទេព ធីរិទ្ធ អត្តលេខ ‪១៧០០៧០០៤១៨‬ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមរូបភាព បណ្តេញចេញពីមុខតំណែងរាជការក្របខ័ណ្ឌក្រសួងយុត្តិធម៌។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ឱ្យដឹងថា ការសម្រេចបណ្តេញ លោក ទេព ធីរិទ្ធ ចេញពីក្របខណ្ឌក្រសួងយុត្តិធម៌នេះ ធ្វេីឡេីងតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ដែលបានរកឃេីញថា ក្រឡាបញ្ជីនេះ បានប្រព្រឹត្តខុសបទវិន័យធ្ងន់ធ្ងរ កន្លងមក។

សូមជម្រាបជូនថា លោក ទេព ធីរិទ្ធ ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស វីតិក្រម។
នៅពេលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនលោក ទេ ធីរិទ្ធ ដល់តុលាការ ត្រូវលោក ប៊ុន ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅក្រៅឃុំបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង