ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់មេដាយ ៣ ប្រភេទកីឡា

31

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធលើ៣ប្រភេទកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
សម្រាប់កីឡា៣ប្រភេទដែលត្រូវទទួលប្រាក់រង្វាន់ លើកទឹកចិត្តរួមមានកីឡាចំបាប់ កីឡារាំ និងកីឡាកាយវប្បកម្ម ។ កីឡាកាយវប្បកម្មទទួលបានមេដាយមាស១គ្រឿងលើវិញ្ញាសា Men Sports Physique Up to 175cm នៃការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោកលើក១១ នៅប្រទេសថៃ ទឹកប្រាក់៤០លានរៀល។
ចំពោះកីឡារាំទទួលបានមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាគូ នៃការប្រកួតកីឡារាំជើងឯកអាស៊ីនៅប្រទេសចិន ទឹកប្រាក់៣៣លានរៀល និងកីឡាចំបាប់ទទួលបានមេដាយមាស៣គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៨គ្រឿង នៃការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអគ្នេយ៍ទឹកប្រាក់១៣៦.៦០០.០០០រៀល៕


អត្ថបទដែលជាប់ទាក់ទង