ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាម រជ្ជកាលទី១០ចាប់ផ្ដើមហើយ

23


ភ្នំពេញ៖ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមរជ្ជាកាលទី១០លើសង្វៀន
អាស៊ីអាគ្នេយ៍ចាប់ផ្ដើមហើយនៅរសៀលថ្ងៃទី២១កញ្ញានេះ ។
ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជាចំនួន៤រូបនិងអ្នកប្រដាល់ថៃចំនួន៤រូបចូលរួម ។សម្រាប់អ្នកប្រ
ដាល់កម្ពុជាទាំង៤រូបនោះមានរិន សារ័ត្នក្លិបកងទ័ពជើងទឹក យ៉េន ឌីណាសមាគមប្រដាល់ក្រសួងកសិកម្ម ពុយ
វណ្ណៈក្លិបឃ្លាំងមឿងកីឡា និង សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកខេត្តស្វាយរៀង ។
ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមានឆាង ស៊ើក(Chhang Soek)លូម ឡេង(Loom Leng)កូឡាប ដាំ
kOLap Dam)និង វ៉ាន ឆាលើម(Wan Chhaleum) ។
សម្រាប់ថ្ងៃទី២១កញ្ញារិន សារដ្ឋក្លិបកងទ័ពជើងទឹកជួបប្រកួតជាមួយអ្នកប្រដាល់ថៃឆាង ស៊ើក ។អ្នកប្រ
ដាល់ថៃរូបនេះគឺជាជើងខ្លាំងមួយរូបដែលធ្លាប់ទាត់អ្នកប្រដាល់កម្ពុជា២រូបឲ្យសន្លប់គឺកូយ ឡាយក្លិបទ័ពឆ័ត្រ
យោង៩១១នៅទឹកទី និង សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកខេត្តស្វាយរៀងនៅទឹកទី២ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៩ដង ចាញ់១៨ដង ។ចំពោះរិន សារដ្ឋវិញគេ
ក៏ជាអ្នកប្រដាល់ចិត្តធំមួយរូបដែរហើយគេវ៉ៃចូលចិត្តប្ដូរកែងតែមិនមានប្រសិទ្ធិភាពឡើយ ។អ្នកប្រដាល់កម្ពុជារូប
នេះមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៤ដង ចាញ់១១ដង និងស្មើពិន្ទុដង ។
ជំនួបមួយនេះទោះបីសារដ្ឋមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែលទ្ធភាពក្នុង
ការដណ្ដើមជ័យជំនះលើឆាង ស៊ើកពិតជាលំបាកហើយ ។សង្ឃឹមថាសារដ្ឋជួបសំណាងល្អនៅថ្ងៃបើកឆាកនៃ
ខ្សែក្រវាត់រជ្ជកាលទី១០នេះទៅចុះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរយ៉េន ឌីណា ឬប៉ោ ភារិទ្ធសមាគមប្រដាល់ក្រសួងកសិកម្មជួបប្រកួតជា
មួយអ្នកលេងជើងរន្ទះថៃលូម លេង(Loom Leng) ។
ឌីណាមួយរយៈនេះគេមានការរីកចម្រើនខ្លាំងណាស់ ។បន្ទាប់បីស្រុតចុះមួយរយៈមកនោះពេលនេះរាល់
ការប្រកួតគេតែងតែបានទទួលជ័យជំនះជានិច្ច ។លូម លេងពិតជាខ្លាំង រីឯឌីនាក៏មិនមែនជាសាច់កាប់ដែល
ស្រួលទំពារនោះដែរ ។
ឌីណាមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៦១ដង ចាញ់១១ដងនិងវាយគូប្រកួតឲ្យសន្លប់ចំនួន២២ដង ។
ចំពោះលូម លេងវិញគេមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៧ដង ចាញ់១៣ដង និងស្មើពិន្ទុ១ដង ។
ជំនួបមួយនេះទាំងយ៉េន ឌីណា ទាំងលូម លេងសុទ្ធតែមានឩិកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណា
ជួបសំណាងល្អនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង