ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូWTចេញទៅ ត្រាំពឹសនៅកូរេត្រៀមស៊ីហ្គេម

19

ភ្នំពេញ៖វេលាយប់ថ្ងៃទី១៦កញ្ញាកីឡាតេក្វាន់ដូWT(World Taekwondo)ចំនួន៩រូបបានចេញដំណើរឆ្ពោះ
ទៅកាន់សាធារណរដ្ឋកូរេដើម្ពីហ្វឹកហាត់នៅទីនោះត្រៀមស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន ។
ក្នុងចំណោមអត្តពលិកទាំង៩រូបនោះមានកីឡាករចំនួន៥រូប និង កីឡាការិនីចំនួន៤រូបដែលក្នុងនោះ
មានកីឡាការិនីស៊ន សៀវម៉ីមួយរូបដែរ ។
ជាមួយនឹងការចេញទៅហ្វឹកហាត់នេះធនាគារPPC Bankបានផ្ដល់ថវិកាចំនួន១០.០០០ដុល្លារសម្រាប់
ដោះស្រាយសំបុត្រយន្ដហោះ និងការចំណាយផ្សេងៗ ។លោកShin Chang Mooដែលជាប្រធានធនាគារPPC Bank
បានបញ្ជាក់ថាការចេញទៅហ្វឹកហាត់នេះត្រូវតែគោរពវិន័យសម្រាកឲ្យបានច្រើនព្រោះកីឡាបើសម្រាកមិន
បានគ្រប់ក្រាន់ទេនោះវានឹងបាត់បង់កម្លាំងហាត់មិនបានគ្រប់គ្រាន់ ។
លោកជ្រិន សុធាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូWTមានប្រសាសន៍ោដឹងថាការចេញទៅហាត់នៅកូ
រេនេះគឺយើងហ្វឹកហាត់ជាមួយគ្រូដែលមានRankingល្អៗនៅក្នុងប្រទេសកូរេមិនតែប៉ុណ្ណោះក៏មានការប្រកួតច្រើន
ដែរហើយបើនៅប្រទេសកូរេមានព្រឹត្តិការណ៍អ្វីនោះកម្ពុជានឹងចូលរួមប្រកួតភ្លាម ។
តាមការគ្រោងទុកពួកគេហ្វឹកហាត់នៅប្រទេសកូរេរហូតដល់ថ្ងៃទី១៥វិច្ឆិកាទើបត្រឡប់មកវិញនិងបន្ត
ហាត់នៅប្រទេសខ្មែរ១៥ថ្ងសទៀតមុនចេញដំណើរទៅប្រទេសហ្វីលីពីន ។
លោកអនុប្រធានសហព័ន្ធអះអាងថាតេក្វាន់ដូWTមិនត្រឹមតែមានមហិច្ឆតារមេដាយស៊ីហ្គេមប៉ុណ្ណោះទេ
តែត្រូវចូលរួមជម្រុះអូឡាំពិកហ្គេមសម្រាប់អូឡើពិកតូក្យូ២០២០ទៀតផង ។លោកបន្តថាក្រៅពីកីឡាការិនីស៊ន
សៀវម៉ីកម្ពុជានៅមានកីឡាការិនីខ្មែរសញ្ជាតិអាមេរិក និងកីឡាករវ័យក្មេងៗដែលប្រកបដោយឋាមភាពទៀត ផង ។
សូមបញ្ជាក់ថានេះជាលើកទី៣ហើយដែលធនាគារPPC Bankបនជួយឩបត្ថម្ភថវិកាដល់កីឡាករ កីឡាកា
រិនីក្នុងការចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស ។នេះក៏មិនមែនជាលើកចុងក្រោយទេធនាគារនេះនឹង
នៅតែបន្តគាំទ្រដល់កីឡាតេក្វាន់ដូកម្ពុជា ។
កីឡាការិនីស៊ន សៀវម៉ីក៏បាននិយាយដែរថាពេលនេះនាងមានសុខភាពល្អណាស់ ឯ ជង្គង់របស់នាងក៏
មិនមានបញ្ហាដែរនាងអាចប្រកួតបាន ចំពោះកម្លាំងរបស់នាងក៏ល្អ បច្ចកទេសក៏រីកចម្រើនដែរ ។

អត្ថបទដែលជាប់ទាក់ទង