ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមូលធាតុចូលដើម្បី ធ្វើច្បាប់កីឡារកបាន គំនិតល្អៗច្រើន

23

​ភ្នំពេញ៖ សិក្ខាសាលារយៈពេល២ថ្ងៃដែល ចាប់ពីថ្ងៃទី១២មកនោះបានបញ្ចប់ហើយនៅថ្ងៃទី១៣កញ្ញា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ។

នេះជាសិក្ខាសាលាដើម្បីពិគ្រោះយោបល់ប្រមូល ធាតុចូលសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា​។

​លោកសសុខាបានចាត់ទុកថា រាល់គំនិតយោបល់សំណូមពរដែលអង្គពិភាក្សាបានលើកឡើងនឹង ​ជួយឲ្យសេចក្ដីព្រាងច្បាប់ដែលនឹងត្រូវតាក់តែងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយថែមទៀត ។រាល់អ្វីៗ​ដែលកើតឡើងដោយការផ្ដល់គំនិតរបស់មនុស្សភាគច្រើនវានឹង កាន់តែធ្វើឲ្យល្អប្រសើរនៃអត្ថបទច្បាប់នោះបន្ថែមទៀត។ ក្នុងនាមជានីតិរដ្ឋរាល់អត្ថបទច្បាប់នានា គឺត្រូវតែជាច្បាប់ដែលបម្រើឲ្យមនុស្សទូទៅ ដោយមិនគិតពីថានានុក្រមក្នុងសង្គម ។

​សិក្ខាសាលានេះមានអ្នកចូលរួមចំនួន២៦៧នាក់ ដែលមកពីក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយ និង កីឡាចំនួន៩២នាក់តំណាងមន្តីរអប់រំយុវជន និង កីឡារាជធានី ខេត្តចំនួន៧៥

នាក់​តំណាងសហព័ន្ធជាតិចំនួន៨០នាក់​ អង្គការបេះដូងមាស គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងការពារជាតិក្រសួងមហាផ្ទៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិកតំណាងក្រសួងការងារ តំណាងនាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំយុវជន និង កីឡា​។

​ការកសាងច្បាប់នេះបានត្រូវបែងចែកជាក្រុមប្រមូលឯកសារច្បាប់ជាភាសាខ្មែរក្រុមប្រមូលឯកសារច្បាប់ជាភាសាអង់គ្លេស ក្រុមប្រមូលឯកសារច្បាប់ជាភាសាបារាំង​ ក្រុមគ្រប់គ្រង និងរក្សាទុកឯកសារ និងក្រុមកត់ត្រាកំណត់ហេតុនិងធ្វើរបាយការណ៍កិច្ចប្រជុំ ។

​តាមការគ្រោងទុកពង្រាងច្បាប់កីឡាចែកចេញជា៤ជំពូក ។ជំពូកទី១គឺការបង្កើតតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់អង្គការ និងស្ថាប័នកីឡា ជំពូកទី២គឺការគ្រប់គ្រងនិងអនុវត្តន៍សកម្មភាពអប់រំកាយ និងកីឡានៅ​គ្រឹះស្ថានសិក្សា ជំពូកទី៣គឺការគ្រប់គ្រងសកម្មភាពកីឡានានា ​និងជំពូកទី៤គឺក្រមសីលធម៌ និង ការដោះស្រាយ​វិវាទកីឡា ។

​សិក្ខាសាលានេះពិភាក្សាគ្នាលម្អិតទៅលើយន្តការនានាដើម្បីតាក់តែងសេចក្ដីព្រាងច្បាប់ការស្វែងយល់ពីច្បាប់អន្តរជាតិ នីតិវិធីនៃការតាក់តែងច្បាប់ និងបែងចែកជាក្រុមពិភាក្សាទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង