ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីចាញ់ពិន្ទុពុទ្ធ ឆាយរិទ្ធីកាង ណូភាបន្ថយទម្ងន់វ៉ៃជាមួយវេង សុភ័ក្ត្រ

31

​ភ្នំពេញ៖អ្នកប្រដាល់ថៃកាង ណូភា(Kang Nophea)ដែលមកប្រកួតស្រុកខ្មែរលើកដំបូងប្រកួតចាញ់អ្នក​ប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សដោយពិន្ទុនោះបានត្រឡប់មកប្រកួតជាមួយអ្នកប្រដាល់កម្ពុជាមួយ
​រូបទៀតគឺវេង សុភ័ក្រ្តក្លិទ័ពឆ័ត្រយោង៩១១ វិញម្ដង ។

​ពួកគេប្រកួតគ្នាលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ដោយប្រកួតគ្នាក្នុងប្រភេទ​ទម្ងន់៦៣,៥០គីឡូក្រាម ។សូមបញ្ជាក់ថាកាលពីថ្ងៃទី១កញ្ញាអ្នកប្រដាល់រូបនេះបានមកស្រុកខ្មែរម្ដងហើយ
ដោយជួបប្រកួតជាមួយអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីដោយប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមឯណោះ។

​លើកនេះគេប្រកួតជាមួយសុភ័ក្រ្តក្នុងទម្ងន់ស្រាលមិនដឹងថាគេសម្រកទម្ងន់ ឬដោយសារលើកមុនគេចាញ់ទម្ងន់របស់រិទ្ធីនោះឡើយ ។សម្រាប់ការប្រកួតលើកនេះកាង ណូភាពិតជាមានឩិកាសដើម្បីឈ្នះច្រើនជាង
ចាញ់ហើយព្រោះសុភ័ក្ត្រមិនខ្លាំងដូចរិទ្ធីឡើយ ។

​សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧៤ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។ចំណោះកាង ណូភាវិញគេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១៥ដង ។ជំនួបមួយនេះវេង សុភ័ក្ត្រជាអ្នកឈ្នះឬអ្នកប្រ
​ដាល់ថៃកាង ណូភាជាអ្នកឈ្នះ ?

​ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ឡុង សំណាងក្លិបពន្លឺវិបុលដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ជើងថ្មី
ទេតែវ៉ៃមិនអន់ឡើយ ។

​លីន សុចាន់ទីក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លេខ២ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
​ពួកគេជាអ្នកប្រដាល់ចាស់វស្សាដូចគ្នាតែសុជាតិមានឈ្មោះបោះសម្លេងជាងសុចាន់ទី ។ការប្រកួតនេះគេជឿថាសុជាតិមានឩិកាសឈ្នះច្រើនជាងហើយ ។
​ពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្សប្រកួតជាមួយឡូញ​វ៉ាន់ឌីក្លិបពន្លឺវិបុលដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។មិត្ត ស៊ីណាតក្លិបកងរាជអាវុធហត្ថស្រុករុក្ខគីរីខេត្តបាត់ដំបងប្រកួតជាមួយអ្នកប្រដាល់សេង ហៀង​ ក្លិបយុវវាលស្បូវដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង