ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យចំនួន ០២នាក់ជួញថ្នាំញៀនជិត៣គីឡូ

18

ខេត្តរតនគិរី៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី បានឲ្យដឹងថា
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទី កំលាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកំលាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២មុខសញ្ញា។

ជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ថង់ ភីន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ(ឡាវ) មុខរបរកសិករ។
២.ឈ្មោះ ឡៃ ស៊ូលីប ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផល អវិជ្ជមាន ហើយវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣ថង់ធំ ទម្ងន់២៨៩៦.៤៦ក្រាម(ទម្ងន់សុទ្ធ) ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង