ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វក្រៀល មានតម្លៃជាសកល នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ

19

ជាសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ។នេះបើតាមល៩កសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៣កញ្ញា។

លោកបានបន្តថា សត្វក្រៀល មានបីប្រភេទផ្សេងគ្នាដែលរស់នៅក្នុងឧបទ្វីបឥណ្ឌា អាស៊ីអាគ្នេយ៍ និងភាគខាងជើងប្រទេសអូស្ត្រាលី។

ដោយឡែកក្នុងប្រទេសកម្ពុជា អំបូរសត្វក្រៀលមានតែមួយប្រភេទប៉ុណ្ណោះ ដែលមានខ្លួនធំហើយខ្ពស់ ពណ៌ប្រផេះ ក្បាលក្រហមមានបន្ទូលក្បាលពណ៌ប្រផេះគ្មានរោម ជើងក្រហមវែង និងចំពុះត្រង់វែង។ សត្វក្រៀលរកស៊ី និងរស់នៅជាហ្វូង ហើយបន្តពូជញីមួយ ឈ្មោលមួយជាដៃគូតែមួយគត់ក្នុងមួយវដ្តជីវិត។ ចំណីសំខាន់ៗរបស់សត្វក្រៀលរួមមាន ម៉ើមផ្លុង ម៉ើមព្រលិត កូនកង្កែប​​ កូនកណ្តុរ ក្តាម ពស់ និងស្រូវ ជាដើម។

ក្នុងប្រទេសកម្ពុជាសត្វក្រៀលមានសំបុកពងកូនតែនៅក្នុងតំបន់ទំនាបខាងជើង ដែលលាតសន្ធឹងតាមដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ។

រដូវបន្តពូជរបស់សត្វក្រៀលគឺនៅចន្លោះពីខែមិថុនាដល់ខែកញ្ញានៅក្នុងរដូវវស្សា។ នៅក្នុងរដូវប្រាំង សត្វក្រៀលភាគច្រើនតែងតែផ្លាស់ទីចេញពីកន្លែងបន្តពូជទៅរកចំណីនៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជា រួមមាន តំបន់ការពារទេសភាពអាងត្រពាំងថ្ម ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច​​ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រខេត្តរតនគិរី តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ភូមិសាស្ត្រខេត្តកំពង់ធំ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្ត្រខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ភូមិសាស្ត្រខេត្តកំពត។ល។

លោកបានថ្លែងថា តាមជំរឿនសត្វក្រៀលក្នុងតំបន់ បានបង្ហាញឱ្យឃើញថាសត្វក្រៀលក្នុងប្រទេសកម្ពុជាមានចំនួន ២៤២ក្បាល ក្នុងឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង