ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេធាវី គី តិច ដាក់ពាក្យប្តឹងបុគ្គល សម រង្ស៉ី ទៅកាន់អយ្យការ

16

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន បានដាក់ពាក្យប្តឹងឈ្មោះ​ សម រង្ស៉ី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើសុំឲ្យពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត។

ពាក្យបណ្តឹងធ្វើនៅរសៀលថ្ងៃទី១៣កញ្ញានេះ បានបញ្ជាក់ថា «ប្តឹងឈ្មោះ សម រង្ស៉ី ភេទប្រុស ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ សញ្ជាតិខ្មែរ មានអសយដ្ឋាន ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី៣១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រោះ ទង្វើរបស់បុគ្គល សម រង្ស៉ី ក្នុងគោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានបង្ហាញពីអំពីចេតនាទុច្ចរិត ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការបំពានលើ មាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងពាក្យបណ្តឹងរបស់ក្រុមមេធាវីរាជរដ្ឋាភិបាលបានសំណូមពរចំពោះលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើបុគ្គល សម រង្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង