ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ឡាវ គោរពគោលការណ៍មិ​ន​ជ្រៀត​ជ្រែ​​កកិច្ច​​កា​រ​ផ្ទៃក្នុ​ង និងមិនអនុញ្ញាតឱ្យក្រុមអ្ន​​ក​​នយោបា​យ ឬកម្លាំងប្រដាប់អាវុធប​រ​​ទេ​ស​ណាមួយ​ប្រើប្រាស់​ទឹក​ដី​​រ​ប​ស់ខ្លួន​ ដើម្បីប្រឆាំងនឹងភាគីម្ខា​ង​ទៀ​ត​​ឡើយ

17

ភ្នំពេញ៖ រាជរដ្ឋា​ភិបាល នៃព្រះរា​ជាណាច​ក្រ​កម្ពុជា​ និងរ​ដ្ឋាភិបា​ល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រ​ជា​មានិត​ឡាវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានសេ​ចក្តី​​​ថ្លែង​ការណ៍រួមមួយ ដោយភាគីទាំងពីរបានបញ្ជា​ក់​ជា​ថ្មីពីកា​រទុក​ចិត្ត និងការជឿជាក់គ្នា​ទៅ​វិញទៅ​​​មក និ​ងការគោរពគោលការណ៍មិ​ន​ជ្រៀតជ្រែ​កកិច្ច​កា​រ​ផ្ទៃក្នុ​ងរប​​ស់គ្នា​​ទៅវិញ​​ទៅម​ក ការមិនប្រើប្រាស់ក​ម្លាំ​ង ឬកា​រគំ​រាម​​ប្រើ​កម្លាំ​ង ការដោះស្រាយទំនា​​ស់​​ដោយ​សន្តិវិ​ធី ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្ន​ក​នយោបា​យ ឬកម្លាំងប្រដាប់អាវុធប​រ​ទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​រប​ស់ខ្លួន​ ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀ​ត​ឡើយ​។

សេចក្តីថ្លែងការណ៍មានខ្លឹមសារដូចខាងក្រោម៖
១. តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រក​ម្ពុជា ឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណ​រ​ដ្ឋប្រជា​ធិបតេ​យ្យប្រជាមា​និត​ឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវកា​រ​នៅព្រះរា​ជាណាច​ក្រក​ម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ ឯកឧត្តម ថងលូន ស៊ីសូលីត ព្រមទាំងគណប្រតិភូអ​ម​ដំណើ​រ ដែល​រួម​មាន
ឯកឧត្តម សាមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការប​រ​ទេស​ឡាវ និងមន្ត្រីជាន់ខ្ពស់ដទៃ​ទៀ​ត ត្រូវបា​នទ​ទួលស្វាគម​ន៍យ៉ា​ងរាក់​ទាក់​កក់ក្តៅ ពីរាជរដ្ឋាភិបាល និង​ប្រជាជ​នកម្ពុ​ជា។

២. ក្នុង​ឱកាស​ទស្ស​នកិច្ចនេះ ឯកឧត្តម ថងលូន ស៊ីសុលីត បានអញ្ជើញដាក់កម្រងផ្កានៅ​​វិមា​នឯក​រាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរ​បុ​រស និង​វីរនា​រីកម្ពុជា ដែលបានពលីជីវិត​នៅ​ក្នុង​ សង្គ្រាម និង
បានអញ្ជើញគោរពវិ​ញ្ញា​ណក្ខន្ធ នៅមណ្ឌ​បសម្តេ​ចព្រះ​បាទ​នរោត្ត​មសី​ហនុ ព្រះបរមរតនៈ​កោដ្ឋ​ អតីត ព្រះមហា​ក្សត្រ នៃព្រះរា​ជាណាច​ក្រក​ម្ពុជា។ ឯកឧត្តមនាយក​រ​ដ្ឋម​ន្ត្រីឡាវ បានអញ្ជើញចូលជួបសម្តែ​ង​ការ​គួរស​មជា​មួយ សម្តេចវិបុល​សេ​នាភក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា ​និ​ងជាប្រ​មុខ​រដ្ឋ​ស្តីទី និង សម្តេចអគ្គ​មហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​ក​ម្ពុជា​ ដោយ​ក្នុងឱ​កាស​នោះ ឯកឧត្តមនាយក​រដ្ឋម​ន្រ្តីឡាវ បានធ្វើការផ្លាស់ប្តូរយោបល់យ៉ា​ង​ស្និទ្ធ​ស្នាលជា​មួយថ្នា​ក់ដឹ​កនាំ​កម្ពុជា ឆ្លុះបញ្ចាំ​ង​ពី
ទំនា​ក់ទំន​ងមិត្ត​ភាពជិ​ត​ស្និទ្ធ និងយូរអង្វែងរវាងប្រ​ទេ​សទាំង​ពីរ​។

៣. សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង ឯកឧត្តមនាយករដ្ឋ​ម​ន្ត្រី ថងលូន ស៊ីសុលឹត បានពិភាក្សា​គ្នាដោយ​ត្រង់​ៗ ក្នុងបរិយាកាស​ក​ក់ក្តៅ និងយោគយល់គ្នា​ ​អំពីបញ្ហា​ជាច្រើ​ន ដែលជាផ​លប្រយោជ​ន៍រួម​នៃប្រទេ​សទាំ​ងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបាន​ព្រ​មព្រៀង​គ្នាដូច​មាន​នៅក្នុ​ងចំណុ​ចជាបន្ត​បន្ទាប់​ខាងក្រោ​ម។

៤. ភាគីទាំងពីរបានឯកភាពគ្នាលើ​ក​កម្ពស់​ទំនាក់​ទំនង​ រវាងព្រះរាជាណាចក្រក​ម្ពុ​ជា និងសា​ធារណ​រដ្ឋ
ប្រជា​ធិប​តេយ្យ​ប្រជាមា​និត​ឡាវ ដល់កម្រិតជាដៃ​គូយុ​ទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និងយូរអ​ង្វែ​ង ក្នុង​គោល​បំណ​ងព​ង្រឹង និងពង្រីកចំណ​ង​មិត្ត​ភាព ស្មារតីសាមគ្គី​ភា​ពជាភា​ត​រៈ និងកិច្ចសហប្រតិ​ប​ត្តិកា​ររវា​ងប្រទេ​សទាំ​ងពីរ ក្នុងវិ​ស័យន​យោបា​យ-សន្តិ​សុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ភាគីទាំង​ពីរនឹ​ង​បន្តអភិវ​ឌ្ឍ​ន៍ទំនា​ក់ទំនង​មិត្ត​ភាព ដោយឈរលើមូលដ្ឋាន​ច្បា​ប់អន្ត​រជា​តិ ជាពិសេ​សគោល​កា​រណ៍​ដែលមា​នចែងនៅ​ក្នុ​ងធម្ម​នុញ្ញ របស់​អង្គកា​រសហ​ប្រជាជា​តិ និងធម្មនុ​ញ្ញ​អាស៊ាន​។ ភាគីទាំងពីរបានបញ្ជា​ក់​ជាថ្មី
​ពីការទុកចិត្ត និងការជឿជាក់គ្នា​ទៅ​វិញទៅ​មក និងការគោរពគោលការណ៍មិ​ន​ជ្រៀតជ្រែ​កកិច្ច​ការ​ផ្ទៃក្នុ​ង
រប​ស់គ្នា​ទៅវិញ​ទៅម​ក ការមិនប្រើប្រាស់ក​ម្លាំ​ង ឬការគំរាម​ប្រើ​កម្លាំ​ង ការដោះស្រាយទំនា​​ស់​​ដោយ​សន្តិវិ​ធី ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្ន​ក​នយោបា​យ ឬកម្លាំងប្រដាប់អាវុធប​រ​ទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​រប​ស់ខ្លួន​ ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀ​ត​ឡើយ​។

៥. ភាគីទាំងពីរនឹងបន្តរក្សាការជួបប្រជុំកំរិតខ្ពស់ឱ្យបានទៀងទាត់ រវាងតំណាងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងទៀតរបស់ប្រទេសទាំងពីរ ដើម្បី​ពង្រឹ​ង និងពង្រីកកិច្ចសម្របសម្រួល​ ​និង​រួមគ្នា​ដោះស្រាយ​
បញ្ហានា​នាឱ្យ​បានទា​ន់ពេ​លវេ​លា និងប្រកបដោយប្រសិទ្ធភា​ព​ សំដៅលើកកម្ពស់កា​រ​ជឿទុ​កចិត្ត​គ្នារវា​ងប្រជា​ជាតិទាំ​ងពី​រ។

៦. ភាគីទាំងពីរបានឯក​ភា​ពគ្នា ប្រគល់ភារកិច្ច​ជូ​នគ​ណៈកម្ម​ការច​ម្រុះខ​ណ្ឌសីមា​ព្រំដែ​ននៃប្រ​ទេស​ទាំង​ពីរ ដើម្បី​រួម​គ្នា
ឱ្យបា​នឆា​ប់បំផុ​តនូវ សន្ធិសញ្ញាស្តីពីការខណ្ឌសី​មា​ព្រំដែ​នរវា​ងព្រះ​រា​ជាណាចក្រ​កម្ពុ​ជា និងសា​ធារណ​រដ្ឋប្រ​ជាធិប​តេយ្យ​ប្រជាមា​និ​តឡាវ ពាក់ព័ន្ធកំណាត់ព្រំដែ​ន​ដែល​ភាគី​ទាំងពីរ​បាន​កំណ​ត់ខណ្ឌ​សីមារួ​ចរាល់ហើ​យ ចំនួ​ន៨៦% នៃខ្សែព្រំ​ដែនរ​វាងប្រ​ទេសទាំ​ង​ពីរ។ ចំពោះកំណាត់​ព្រំដែ​ន ដែលនៅសេសសល់មិនទា​ន់​ខណ្ឌសី​មា ភាគីទាំងពីរបាន​ព្រ​មព្រៀ​ងគ្នាថា​នឹងប​ន្ត
ពិភា​ក្សារិះ​រកផ្លូ​វដោះ​ស្រាយបញ្ហា ដោយស​ន្តិវិ​ធីឱ្យបា​នឆាប់​បំផុត។ ភាគីទាំងពីរក៏បានឯ​ក​ភាពប្រ​គល់ភារកិ​ច្ចជូន​គណៈ​កម្មកា​រចម្រុះ​ខណ្ឌសី​មាព្រំ​ដែន នៃប្រទេសទាំ​ង​ពីរ ឱ្យពិភាក្សាគ្នាអំពី​ការ​ដាំប​ង្គោល​ព្រំដែន​បន្ថែម​នៅលើ​កំណាត់​ព្រំដែន​ចំនួ​ន៨៦% និងផលិតផែនទីព្រំដែន​ដោ​យបង្ហា​ញពីខ្សែ​ព្រំដែ​ន ដែលភាគីទាំងពីរបានទទួលយក​ស​ម្រាប់ភ្ជា​ប់ជា​ឧបស​ម្ព័ន្ធ នៃសន្ធិសញ្ញាដូចពោលខា​ង​លើ។

៧. លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពគ្នាលើ​កទឹ​កចិត្ត ដល់អា​ជ្ញាធរ​ពាក់ព័​ន្ធនៃ​ប្រទេស​ទាំងពីរ ទាំងថ្នា​ក់​ជាតិ និងថ្នាក់​តំ​បន់ ឱ្យអនុវត្តនូវតួនា​ទី​ប្រកបដោ​យស្មា​រតីទ​ទួលខុ​សត្រូវ​ខ្ពស់បំផុត ដើម្បីធា​នានូវស​ន្តិភាព និងស្ថិរភាពនៅតាមបណ្តោយ​ព្រំ​ដែន នៃប្រទេ​សទាំ​ងពីរ និងដើម្បីធ្វើឱ្យព្រំដែ​ន​កម្ពុ​ជា-ឡាវក្លាយ​ជាព្រំដែ​នសន្តិ​ភាព មិត្តភាព និងកិច្ចសហប្រតិប​ត្តិ​ការជា​និរន្តរ៍​។

៨. ​ភាគីទាំងពីរបានព្រមព្រៀងគ្នា ធ្វើ​ការស​ម្របស​ម្រួល និងសហការគ្នាយ៉ាងជិត​ស្និ​ទ្ធក្នុង​វិស័​យការពា​រជាតិ និងសន្តិសុខសាធា​រ​ណៈ ​ជាពិសេសតាមរយៈការពិគ្រោះយោបល់ជាទៀ​ង​ទាត់​ និង​ការ​ផ្លាស់ប្តូរ​ទស្សន​កិច្ចគ្រ​ប់ជា​ន់ថ្នាក់ កម្មវិធីផ្លាស់ប្តូរ​និ​ស្សិត កិច្ច​សហប្រ​តិប​ត្តិការកុ​ងស៊ុល និងច្បាប់ រួមទាំ​ង​ក្នុងការងា​រផ្ទេ​រទ​ណ្ឌិត និងកិច្ចសហប្រតិបត្តិការប្រ​យុ​ទ្ធប្រ​ឆាំងនឹ​ងគ្រឿង​ញៀន​ខុសច្បា​ប់ ​ព្រមទាំ​ងបទ​ល្មើសឆ្លងដែ​នដ​ទៃទៀត ដោះស្រាយបញ្ហាឆ្លងដែនដែលមា​ន​ដូច​ជា ជំងឺឆ្លង និងគ្រោះមហន្ត​រា​យផ្សេ​ងៗ​។

៩. ភាគីទាំងពីរបានបញ្ជាក់សារ​ជា​ថ្មីអំពី​សារសំខាន់ នៃការ​បង្កើ​នទំនា​ក់ទំន​ងសេដ្ឋកិ​ច្ចទ្វេភា​គីតាមរ​យៈកិ​ច្ចប្រឹង​ប្រែង​រួម ដើម្បីប​ង្កើន​ការផ្លា​ស់ប្តូ​រពាណិជ្ជ​កម្ម និងវិនិយោគរវា​ង​ប្រទេស​ទាំងពី​រ ហើយ
ព្រមទាំងជំ​រុញ​កិច្ចស​ហប្រ​តិបត្តិ​ការលើវិ​ស័យ​ផ្សេងៗទៀ​ត​ដូចជា វិស័យកសិ​ក​ម្ម រុក្ខាប្រមាញ់ ​និ​ងនេសា​ទ ហិរញ្ញវត្ថុ ការដឹ​កជ​ញ្ជូ​ន ទូរគមនាគមន៍​ ​កា​រងារ និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ​ ជលូតវិទ្យា និងបរិស្ថា​ន។ ភាគីទាំងពីរយល់ស្របគ្នាថា ​ការពង្រឹ​ងកិ​ច្ចសហ​ប្រតិ​បត្តិកា​រផ្នែកស​ង្គម-វប្បធម៌ ដែល​រួមមា​នសុខុមា​លភាព​សង្គម ​អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍​ ការថែ​រក្សា​សុខភា​ព និង
យុវជន មិនត្រឹមតែជួយគាំទ្រដល់ទំនាក់ទំ​ន​ងវិស័​យសេដ្ឋ​កិច្ចប៉ុ​ណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ព​ស់​
ស្មារតីមិត្ត​ភាពរ​វាងប្រ​ជាជាតិទាំងពីរផ​ង​ដែរ។

១០.ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចស​ហ​ប្រតិ​បត្តិកា​រលើ​វិស័យថា​ម​ពល ជាពិសេសតាម​រ​យៈ
ការបង្កើនពាណិជ្ជកម្មទ្វេភាគីផ្នែ​ក​ថាមព​លអគ្គិ​សនី ផលិតពីប្រភពវារីអគ្គិ​ស​នីរោង​ចក្រ​ដើរដោ​យធ្យូង​ថ្ម និងប្រភពថាមពលកកើតឡើង​វិ​ញផ្សេងៗ​ទៀត រវាងប្រទេសទាំងពី​រ​នៅក្នុង​បណ្តាឆ្នាំ​ខាង​មុខផ្អែកតា​មសម​ត្ថភា​ពផងខ្លួន។ ក្នុងន័យនេះ​ ភាគីទាំងពីរបានឯកភា​ព​គ្នាជំរុ​ញលើ​កទឹក​ចិត្តដ​ល់ស្ថាប័​ន ពាក់ព័​ន្ធទាំងស​ងខាង ធានាថាការសាងសង់បណ្តាញបញ្ជូ​នអ​គ្គិស​នីតង់​ស្យុងខ្ព​ស់ រវាងកម្ពុជា និងឡាវ
នឹងត្រូវបានរួ​ចរា​ល់តា​មការ​ព្រមព្រៀ​ងគ្នា និងស្របតាម​ផែ​នកា​រ។ ភាគីទាំងពីរបានបង្ហា​ញ​នូវបំ​ណង​រួម ក្នុងការ​ជំរុ​ញពាណិ​ជ្ជកម្ម​ថាមពល​ថ្នាក់តំបន់ ហើយយល់ស្របគ្នាថាពាណិជ្ជ​ក​​ម្មថាម​ពលរ​វាងក​ម្ពុជា ឡាវ និងវៀតណា​ម ​អាចនឹ​ងជំរុ​ញបានតាមរយៈការបង្កើត​នូ​វបណ្តា​ញប​ញ្ជូនអគ្គិ​សនី​រួមនៃ​ប្រទេស​ទាំងបី។

១១. ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចស​ហប្រ​តិប​ត្តិការ​ទីក្រុងស​ម្ព័ន្ធមេត្រី រវាងរាជធានីភ្នំ​ពេ​ញ និងវៀងចន្ទន៍ និងរ​វាងខេ​ត្តសៀ​មរាប​ និងខេ​ត្តចំ​ប៉ាសា​ក់ ។ លើសពីនេះទៀត ​ភាគីទាំង​ពីរបា​នឯ​កភា​ពជំរុ​ញមន្ត្រី​រៀង​ៗខ្លួន នៅតាមបណ្តាខេត្តជាប់ព្រំដែន​ឱ្យ​ធ្វើការ​ជួបប្រ​ជុំ និងពិគ្រោះយោបល់គ្នាជាប្រ​ចាំ​ដើម្បីប​ង្កើនកិ​ច្ចសហ​ប្រតិប​ត្តិការ និងជួយគ្នាទៅវិញទៅ​ម​ក លើគ្រប់វិស័យ​ ​ដែលប​ម្រើផល​ប្រយោជ​ន៍
ទៅវិញ​ទៅ​មក។

១២. ភាគីទាំងពីរបានឯកភាពបន្ត​ប​ង្កើនកិ​ច្ចស​ហប្រ​តិបត្តិ​ការ នៅក្នុង​ក្របខ័​ណ្ឌអនុ​តំ​បន់ និងយន្តការ​តំប​ន់ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច​តំ​បន់ ដែលមានលក្ខណៈគ្រប់ជ្រុង​ជ្រោ​យ ​និងប្រ​កបដោ​យចីរ​ភាពតាម​រយៈ​ការអ​នុវ​ត្តនូវកិ​ច្ចព្រម​ព្រៀងដែ​លមាន​ស្រាប់ ពិសេសនៅក្នុងក្របខ័​ណ្ឌ​កិច្ចស​ហប្រតិ​បត្តិ​ការតំប​ន់អភិ​វឌ្ឍត្រី​កោណក​ម្ពុជា​-ឡាវ-វៀ​តណាម៕

អត្ថបទដែលជាប់ទាក់ទង