ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បីធ្វើច្បាប់កីឡា

19

ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានបើកធ្វើសិក្ខាសាលារយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣កញ្ញា
ដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូល សម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា។
សិក្ខាសាលានេះមានអ្នកចូលរួមចំនួន២៦៧នាក់ដែលមកពីក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយ និង កីឡាចំនួន៩២នាក់តំណាងមន្តីរអប់រំយុវជន និង កីឡារាជធានី ខេត្តចំនួន៧៥ នាក់តំណាងសហព័ន្ធជាតិចំនួន៨០នាក់ អង្គការបេះដូងមាស គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិក
តំណាងក្រសួងការងារ តំណាងនាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំយុវជន និង កីឡា។
ការកសាងច្បាប់នេះបានត្រូវបែងចែកជាក្រុមប្រមូលឯកសារច្បាប់ជាភាសាខ្មែរ ក្រុមប្រមូលឯកសារច្បាប់ជាភាសាអង់គ្លេស ក្រុមប្រមូលឯកសារច្បាប់ជាភាសាបារាំង ក្រុមគ្រប់គ្រង និងរក្សាទុកឯកសារ និងក្រុមកត់ត្រាកំណត់ហេតុនិងធ្វើរបាយការណ៍កិច្ចប្រជុំ ។
តាមការគ្រោងទុកពង្រាងច្បាប់កីឡាចែកចេញជា៤ជំពូក ។ជំពូកទី១គឺការបង្កើតតួនាទី ភារកិច្ច និងសិទ្ធិ
អំណាចរបស់អង្គការ និងស្ថាប័នកីឡា ជំពូកទី២គឺការគ្រប់គ្រងនិងអនុវត្តន៍សកម្មភាពអប់រំកាយ និងកីឡានៅគ្រឹះស្ថានសិក្សា ជំពូកទី៣គឺការគ្រប់គ្រងសកម្មភាពកីឡានានានិងជំពូកទី៤គឺក្រមសីលធម៌ និង ការដោះស្រាយវិវាទកីឡា ។
សិក្ខាសាលានេះពិភាក្សាគ្នាលម្អិតទៅលើយន្តការនានាដើម្បីតាក់តែងសេចក្ដីព្រាងច្បាប់ ការស្វែងយល់ពីច្បាប់អន្តរជាតិ នីតិវិធីនៃការតាក់តែងច្បាប់ និងបែងចែកជាក្រុមពិភាក្សា ។

អត្ថបទដែលជាប់ទាក់ទង