ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ យកពូថៅកាប់បុរសម្នាក់រយះក្បាល

18

ខេត្តត្បូងឃ្មុំ៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលមង់រៀវធ្វើការពិនិត្យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ធ័ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ នៅចំណុចមុខផ្ទះរបស់ឈ្មោះ មិន សារិទ្ធភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ ស្ថិតនៅ ភូមិ មង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១៣និង១០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០ ១៩ ដោយមានការ ឯកភាពពីលោកឧត្តមសេ នីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះឈូក បារាំង ភេទប្រុសអាយុ៤៣ឆ្នាំជាតិខ្មែរ រស់នៅ ភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយកពូថៅកាប់មកលើជនរងគ្រោះឈ្មោះសុខា ឆៃម៉ុន ភេទប្រុសអាយុ៤១ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នាខណ: ពេលជនរង គ្រោះអង្គុយលេង នៅ ចំណុចកើតហេតុខាង លើចាំយក រថយន្តកំពុងលាងទឹកបណ្ដាលអោយ ត្រូវរបួសចំដៃឆ្វេងនិងត្រូវចំក្បាល (របួសធ្ងន់)មូលហេតុ គំនុំ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំនុំរឿងចាត់ការតាមនីនិវិធី ៕

អត្ថបទដែលជាប់ទាក់ទង