ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពេជ្រ ស្រស់ ថា លោកម៉ម សូណង់ដូ គ្មានសមត្ថភាពធ្វើនាយករដ្ឋមន្រ្តី ហើយកុំឆ្លើយដាក់គេ

150

ភ្នំពេញ៖ លោកម៉ម សូណង់ដូ បាននិយាយថា គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មិនទាន់​ធ្វើ​របាយការណ៍​បញ្ហា​ពលរដ្ឋ ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ​បានល្អ​នៅឡើយ​ទេ​។ ដូច្នេះ​ការធ្វើជា​នាយករដ្ឋមន្ត្រី​វិញ ពួកគេ​ក៏​គ្មាន​សមត្ថភាព​ឡើយ។ ពាក់ព័ន្ធករណីនេះត្រូវបានលោកពេជ្រ ស្រស់ ឆ្លើយតបវិញថា អ្នកដែលធ្វើមិនកើត​ គឺតាដូនេះឯងពីព្រោះគាត់ជិតដល់ថ្ងៃស្លាប់ហើយ។

លោកពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មកពីគណបក្សយុវជនកម្ពុជា បានសរសេរសារ លើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នេះថា “អ្នកដែលធ្វើមិនកើត​ គឺតាដូនេះឯងពីព្រោះគាត់ជិតដល់ថ្ងៃស្លាប់ហើយ ពោលគឺថាចាស់ជរាទៅវង្វេងហើយ”។

លោក បានបញ្ជាក់បន្ថែមថា “ឯកឧត្តម ម៉ម សូណង់ដូ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីថ្មី ហាក់បីដូចឆ្លើយជំនួសមាជិកដទៃពេកហើយ បើសិនជាឯកឧត្តមគ្មានសមត្ថភាពធ្វើនាយករដ្ឋមន្រ្តី សូមឯកឧត្តមទទួលស្គាល់ត្រឹមខ្លួនឯងបានហើយ កុំឆ្លើយដាក់គេឯងអ៊ីចឹងអី”។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​រូបនេះ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មិនទាន់​ធ្វើ​របាយការណ៍​បញ្ហា​ពលរដ្ឋ ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ​បានល្អ​នៅឡើយ​ទេ​។ ដូច្នេះ​ការធ្វើជា​នាយករដ្ឋមន្ត្រី​វិញ លោក សូណង់​ដូ ហ៊ាន​និយាយថា ពួកគេ​ក៏​គ្មាន​សមត្ថភាព​ឡើយ ។ បើតាម​លោក សូណង់​ដូ ការធ្វើជា​នាយករដ្ឋមន្ត្រី​ទាល់តែ​មានបទពិសោធន៍ ប៉ុន្តែ​គណបក្ស​ខ្លះ មិនទាន់​ទាំង​មាន​សមាជិក​ពោរពេញ​ដោយ​សមត្ថភាព​គ្រប់គ្រាន់​ផង​។​ នៅពេល​សួរ​ថា គណបក្ស​ទាំង​១៥ ដែល​ចូល​ធ្វើជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ គឺ​សុទ្ធតែ​គ្មាន​សមត្ថភាព​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ​? លោក ម៉ម សូណង់ដូ ឆ្លើយតប​ភ្លាម​ថា គឺ​គ្មាន​តែម្ដង​ ​អត់​មាន​ ​អ្នកមាន​សមត្ថភាព​ ហ្មង​ បើ​អ្នកណា​ថា មាន​សមត្ថភាព​ សូម​អញ្ជើញ​មក​និយាយ​ជាមួយ​ពូ​។ សម្ភាស​ន៍ធ្វើ​វេទិកា​សួរដេញដោល​គ្នា​មួយ​ឱ្យ​ប្រជាពលរដ្ឋ​ស្ដាប់​។ គ្រាន់តែ​សព្វថ្ងៃនេះ​មេដឹកនាំ​គណបក្ស​ខ្លះ​ សរសេរ​មិនទាន់​ត្រង់​ជ្រុង​ផង ។ ពូ​មិន​បង្អាប់​ទេ ព្រោះ​គេ​សុទ្ធ​តែមាន​មនសិកា​ជាតិ គេច​ង់​ធ្វើជា​នាយករដ្ឋមន្ត្រី ចង់​ធ្វើ​ប្ដូរ​នេះ ប្ដូរ​នោះ គឺជា​រឿង​របស់គេ​​។ ប៉ុន្តែ​ខ្ញុំ​មើលឃើញថា ពួកគេ​អាចធ្វើ​អ្វី​បាន ប៉ុន្តែ​គ្រប់គ្រង​ប្រទេសជាតិ វា​ទៅ​អត់​រួច​​។ លោក​ក៏​គ្មាន​សមត្ថភាព​អ្វី​ទៅ​ដឹកនាំ​ប្រទេស​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង