ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីប្រមឹកម្នាក់ ផឹកស្រាស្រវឹង ទាញកាំបិតចាក់ប្តី ធ្លាយពោះ

14


ពោធិ៍សាត់៖ មានករណីអំពើហិង្សាដោយសារតែផឹកស្រាស្រវឹង ដោយស្ត្រីម្នាក់ទាញកាំបិតចាក់ប្តីធ្លាយពោះវៀន ត្រូវក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ឱ្យដឹងថា ជនសង្ស័យជាប្រពន្ធ មានឈ្មោះ សយ ផល្លី អាយុ៣៩ឆ្នាំ មុខរបរកសិករ រីឯជនរងគ្រោះជាប្តី មានឈ្មោះ សុខ ខន អាយុ៤៨ឆ្នាំ មុខរបរកសិករ ទាំង២នាក់ ប្តីប្រពន្ធ រស់នៅភូមិឃុំកើតហេតុ។

លោក ធាង ឡេង បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោកជាំ ដោយហេតុតែញៀនស្រាជាប្រចាំ ជនសង្ស័យបានឈ្លោះជាមួយប្តី រហូតទាញកាំបិត ចាក់ទៅលើប្តីបណ្តាលឱ្យ ធ្លាយពោះផ្នែកខាងឆ្វេង បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ស្ត្រីដែលស្រវឹងខួប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចាត់ការតាមនីតិវិធី៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង