ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍លេីកំណាត់ផ្លូវ​ ៥០C ចំណុចភូមិកង្កែប រហូតដល់រដូវសម្រក​ និងមានការជូនដំណឹងជាថ្មី​ ទេីបបេីកឲ្យដំណេីរការវិញ

17

កំពង់ធំ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្ដីជូនដំណឹង​ ស្ដីពីការផ្អាកបណ្ដោះអាសន្នចំពោះយានយន្ត​គ្រប់ប្រភេទធ្វេីចរាចរណ៍លេីកំណាត់ផ្លូវ​ ៥០C ពីចំណុចភូមិកង្កែប​ ឃុំច្រណូក​ ស្រុកកំពង់លែង​ ទៅកាន់ខេត្តកំពង់ធំ។

ដោយពិនិត្យឃេីញថាកម្ពស់ទឹកទន្លេ​ បាននិងកំពុងកេីតឡេីងជាបន្ទបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វេីអោយកំណាត់ផ្លូវជាតិលេខ​ ៥០C ចាប់ពីចំណុចផ្លូវកែង​ ភូមិកង្កែប​ ឃុំច្រណូក​ ស្រុកកំពង់លែង​ រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ​ ចាប់ផ្ដេីមលិច​ និងហូរកាត់ផ្លូវដោយកន្លែងៗ​ ដែលអាចបង្កអោយមានការខូចខាត​ ដោយអន្លេី​ និងងាយទទួលរងការខូចខាតខ្លាំងក្នុងពេលដែលយានយន្តគ្រប់ប្រភេទនៅតែបន្តការធ្វេីចរាចរណ៍ឆ្លងកាត់​។

ដេីម្បីការពារសុវត្ថិភាពដល់ការធ្វេីដំណេីរ​ និងបញ្ជៀសគ្រោះថ្នាក់ដែលកេីតឡេីងជាយថាហេតុ​ សូមធ្វេីការផ្អាកជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍លេីកំណាត់ផ្លូវ​ ៥០C ចាប់ពីចំណុចផ្លូវកែងកង្កែប​ ឃុំច្រណូក​ ស្រុកកំពង់លែងរហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ​ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក​ និងមានការជូនដំណឹងជាថ្មី​ ទេីបបេីកឲ្យដំណេីរការវិញ។

អាស្រ័យហេតុនេះ​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់​ អធ្យាស្រ័យ​ និងប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលទឹកជំនន់នេះ៕

អត្ថបទដែលជាប់ទាក់ទង