ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលនឹងអនុវត្តការនាំចូល នាំចេញ តាមប្រព័ន្ធបញ្ជរតែមួយជាតិ ចំពោះការនាំចូល នាំចេញឱសថ ផលិតផលបំប៉នសុខភាព

17

រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2019 បានចេញសេចក្តីជូនដំណឹង ការនាំចូល នាំចេញឱសថ ផលិតផលបំប៉នសុខភាព ប្រតិករ បរិក្ខារពេទ្យ គ្រឿងសំអាងផលិតផលចំណ៌អាហារ ផលិតផលប្រើប្រាស់ក្រៅខ្លួន វត្ថុធាតុរដឹម សម្ភារវេចខ្ចប់ និងវត្ថុធាតុផ្សំ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកកម្ពុជា សូមជម្រាបជូនដល់អគ្គនាយកគ្រឹះស្ថានផលិត
ឱសថគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឿងសំអាង ព្រមទាំងសាធារណជនទាំងអស់ឲ្យបាន
ជ្រាបថា ដើម្បីពង្រឹងការងារគ្រប់គ្រងឱសថ ផលិតផលបំប៉នសុខភាព ប្រតិករ បរិក្ខារពេទ្យ គ្រឿងសំអាង
ផលិតផលចំណីអាហារ ផលិតផលប្រើប្រាស់ក្រៅខ្លួន វត្ថុធាតុដើម សម្ភារវេចខ្ចប់ និងវត្ថុធាតុផ្សំ ឲ្យកាន់តែ
ល្អប្រសើរបន្ថែមទៀតនោះ ក្រសួងសុខាភិបាលនឹងអនុវត្តការនាំចូល នាំចេញ តាមប្រព័ន្ធបញ្ជរតែមួយជាតិ(Online) ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ។ ការនាំចូល នាំចេញឱសថ ផលិតផលបំប៉នសុខភាពប្រតិករ បរិក្ខារពេទ្យ គ្រឿងសំអាងផលិតផលចំណីអាហារ ផលិតផលប្រើប្រាស់ក្រៅខ្លួន វត្ថុធាតុដើមសម្ភារវេចខ្ចប់ និងវត្ថុធាតុផ្សំ តាមប្រព័ន្ធ Online នេះមានគោលបំណង ៖ ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាពនៃការនាំចូល នាំចេញ«បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា ជូនអតិថិជន។ ផ្តល់ព័ត៌មានត្រឡប់ ដល់អតិថិជនបានទាន់ពេលវេលា។ កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អតិថិជន។ គ្រប់ឯកសារទាំងអស់របស់អតិថិជនត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្តិភាពខ្ពស់
«អាជ្ញាធរមានសម្ថតកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។

អាស្រ័យហេតុនេះសូមលោក លោកស្រីជាអគ្គនាយកគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ
នីហរ័ណឱសថ និងគ្រឿងសំអាង ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបជាព័ត៌មាន និងសហការ
អនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង