ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គជម្រុះជុំទី២ ចាប់ផ្ដើមថ្ងៃទី១៤កញ្ញា

12

ភ្នំពេញ៖នៅថ្ងៃទី១៤កញ្ញានេះព្រឹត្តិការណ៍TV5 Boxing knock-Out Serie by K-Cement បានចាប់ផ្ដើមវគ្គជម្រុះជុំទី២បន្តទៀតហើយ ។
អ្នកប្រដាល់ចំនួន៣២រូបមកពី៣២សមាគម ក្លិបបានចូលរួមប្រកួតជម្រុះជុំទី១ដោយអ្នកចាញ់ហាលអាវ
ឯអ្នកឈ្នះឡើងទៅប្រកួតវគ្គជម្រុះជុំទី២ទៀត។វគ្គជម្រុះជុំទី២នៅសល់អ្នកប្រដាល់តែ១៦រូបប៉ុណ្ណោះដែល១៦រូបនេះជម្រុះទុកតែ៨រូបសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀត ។
នៅជុំទី២នេះរ៉ែមរាជក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយជើងខ្លាំងលន់ សៀកឡេងមកពីក្លិប ថ្នល់ទទឹងគុនខ្មែរ ។អ្នកប្រដាល់ទាំង២រូបនេះខ្លាំងដូចគ្នាអ្នកដែលចាញ់ពិតជាគួរឲ្យស្ដាយខ្លាំងមែនទែន ។កាលប្រកួតជម្រុះនៅជុំទី១ រ៉ែម រាជឈ្នះឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដោយពិន្ទុ រី ឯលន់ សៀកឡេងឈ្នះនួន រ៉ាថេនក្លិប តាឯកដំបងដែកមានរិទ្ធដោយពិន្ទុដែរ ។
សម្រាប់ជុំទី២នេះមិនដឹងថារ៉ែម រាជឆ្លងផុត ឬក៏លន់ សៀកឡេងឆ្លងផុតនោះទេ ។សម្រាប់អ្នកប្រដាល់ទាំង ២រូបនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។
ប្រកួតក្នុងវគ្គជម្រុះនេះដែរសូត្រ ខេវិនក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ចិត្រ សុភីមកពីក្លិប
រស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។
កាលប្រកួតគ្នានៅជុំទី១សូត្រ ខេវិនបានយកឈ្នះអ្នកប្រដាល់ថន ភឿតក្លិឃ្លាំងមឿងកីឡាដោយពិន្ទុ ដាច់តែម្ដង ។ខេវិនមានឈ្មោះបោះសម្លេងគ្រាន់បើតែអ្នកប្រដាល់រូបនេះពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះវ៉ៃអន់តែម្ដង ។
ចិត្រ សុភីមិនសូវមានអ្នកស្គាល់ទេតែតាមរយៈការប្រកួតនៅជុំទី១កន្លងមកបានបញ្ជាក់ថាគេមិនអន់ទេ គេមានចិត្តធំ ក្លាហាន និងវ៉ៃហ៊ានប្ដូរ ។កាលប្រកួតជម្រុះនៅជុំទី១គេបានយកឈ្នះលីន សុចាន់ទីក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ។
ជំនួបរវាងសូត្រ ខេវិន និង ចិត្រ សុភីនរណាខ្ទាតចេញពីការប្រកួតត្រឹមជុំទី២នេះហើយនរណាមានសំណាងដណ្ដើមបាន កៅអីសន្រាប់ជុំទី៣ទៀត ?
ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឩត្តរមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimith) ។
ឡុង ឡាមួយរយៈនេះល្បីនៅតាមព្រំដែនតែជួបជាមួយហ្វា នីមីតទំនងជាមិនស្រួលនោះទេព្រោះអ្នកប្រដាល់ថៃរូបនេះមានប្រវត្តិផ្ដួល អ្នកប្រដាល់ជើងខ្លាំងកម្ពុជាបានមិនតិចនាក់នោះឡើយ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។លី ចាន់តុលក្លិបព្រៃទទឹងគុនខ្មែរប្រកួតជាមួយ សាន សំអុលក្លិបអារុណរះកីឡាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង