ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួប១៨ឆ្នាំ ការវាយប្រហារភេវរកម្ម លើអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក​

23

ខួប១៨ឆ្នាំ​(១១​ កញ្ញា)​ នៃការវាយប្រហារភេវរកម្មដោយប្រើប្រាស់យន្តហោះដឹកអ្នកដំណើរទៅបុកអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក​ដែលស្ថិតនៅលើទឹកដីមហាអំណាចសហរដ្ឋអាមេរិក។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើហ្វេសប៊ុកថា នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​!​ ជាខួប១៨ឆ្នាំ​(១១​ កញ្ញា​ ២០០១-១១​ កញ្ញា​២០១៩)​ នៃការវាយប្រហារភេវរកម្មដោយប្រើប្រាស់យន្តហោះដឹកអ្នកដំណើរទៅបុកអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក​ដែលស្ថិតនៅលើទឹកដីមហាអំណាចសហរដ្ឋអាមេរិក។​ នេះជាសោកដនកម្មដែលពិបាកស្មានដល់​ ដោយយុវជននិងសកម្មជនក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាមជ្រុលនិយម​ (al- Qaeda) ចំនួន១៩រូបបានទទួលការហ្វឹកហ្វឺនជាវិស្វករនិងអាកាសយានិក​យ៉ាងពិសេសក្នុងទឹកដីនៃប្រទេសអាលឺម៉ង់ដើម្បីបំរើបេសកកម្មភេវរកម្មពិសេសមួយនេះ!​យើងរួមគ្នាចងចាំ​និងរំលែកនូវមរណទុក្ខក្រៀមក្រំជាមួយប្រជាជនសហរដ្ឋអាមេរិកចំពោះវិនាសកម្មនេះ​ ដែលធ្វើឱយមនុស្សស្លាប់ជាង៣០០០នាក់​។

ទាំងប្រជាជនអាមេរិក​ និងប្រជាជនកម្ពុជា​ ព្រមទាំងជាតិសាសន៍ជាច្រើនទៀតលើលោកនេះ​ ពិតជាស្អប់ខ្ពើមចំពោះសង្គ្រាមមិនថាជាសង្គ្រាមលោក​ សង្គ្រាមបែបភេវរកម្ម​ សង្គ្រាមបែបបដិវត្តន៍ពណ៍​នោះទេ​ ព្រោះសុទ្ធតែបន្សល់ទុកនូវសោដនកម្ម​ ខ្លោចផ្សារដូចគ្នា​៕

អត្ថបទដែលជាប់ទាក់ទង