ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបង្ហាញពី យុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាព មន្ត្រីជំនាញកម្ពុជា ដោយផ្តោតលើ ៣កម្រិត

47

រាជធានីភ្នំពេញ ៖ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបង្ហាញពី យុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាព មន្ត្រីជំនាញកម្ពុជា ដោយផ្តោតលើ ការងារដែលមានចរិត ជាយុទ្ធសាស្រ្តសម្រាប់ការដឹកនាំសម្របសម្រួល ជាអាទិ៍ ការដឹកនាំសម្របសម្រួលការកែទម្រង់ប្រព័ន្ធថវិកា, យុទ្ធសាស្ត្រកៀរគរចំណូល, យុទ្ធសាស្រ្តនៃការកែទម្រង លទ្ធកម្មសាធារណៈ និងបំពាក់ជំនាញបច្ចេកទេសការងារ Skill developments ចំពោះការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ
បានជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាងថ្មី របស់មូលនិធិរូបិយវត្ថុរន្តរជាតិ (IMF)ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជំនួបនេះ ដើម្បីពិភាក្សាអំពីគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលរួមមាន ការប៉ាន់
ស្មានតម្រូវការហិរញប្បទាន ក្នុងការគាំទ្រគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា កម្មវិធីកែទម្រង់អភិបាលកិច្ចសារពើពន្ធ និង យុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជំនាញកម្ពុជា ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ
មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចកាលតែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ចូលរួមយ៉ាងសកម្មដល់ការ
អភិវឌ្ឍកម្ពុជា ។ ទន្ទឹមនេះ, លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនលោក Yasuhisa Ojima អំពីតម្រូវការ និង
ការពង្រឹងសមត្ថភាពមន្ត្រីជំនាញសម្រាប់កម្ពុជា ដែលអាចវាយតម្លៃអំពីផលប៉ះពាល់នៃបញ្ហាប្រឈម និងហានិភ័យ
ទាំងខាងក្នុងនិងក្រៅ មកលើស្ថានភាពសេដ្ឋកិច្ច
, ទំហំពាណិជ្ជកម្ម , វិស័យហិរញ្ញវត្ថុ និង កិច្ចអភិវឌ្ឍសង្គម ក្នុងគោលដៅ ដើម្បី ដាក់ចេញនូវវិធានការ គោលនយោបាយជាយុទ្ធសាស្ត្រ និងជាកញ្ចប់ សម្រាប់រយៈពេលខ្លី មធ្យម និងវែង ដោយបុរេសកម្ម, ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏ចង្អុលបង្ហាញអំពី យុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាព មន្ត្រីជំនាញកម្ពុជា ដោយ
ផ្តោតលើ ៣ កម្រិត៖ ១ . ការងារដែលមានចរិត ជាយុទ្ធសាស្រ្តសម្រាប់ការដឹកនាំសម្របសម្រួល ជាអាទិ៍ ការដឹកនាំសម្របសម្រួលការកែទម្រង់ប្រព័ន្ធថវិកា, យុទ្ធសាស្ត្រកៀរគរចំណូល, យុទ្ធសាស្រ្តនៃការកែទម្រង លទ្ធកម្មសាធារណៈ ។ល។ ២. បំពាក់ជំនាញបច្ចេកទេសការងារ (Skill developments) បន្ថែមទៀត ចំពោះការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដូចជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ប្រព័ន្ធគ្រប់គ្រងបំណុល
សាធារណៈ និង យន្តការតាមដាន និងវាយតម្លៃ ។ល។ ៣. កម្មវិធីបណ្តុះបណ្តាលពិសេសដាច់ដោយឡែក សម្រាប់បង្កើន
សមត្ថភាពជំនាញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ឬដោះស្រាយបញ្ហាជាក់ស្តែងណាមួយដែលកើតមាន
ឡើង ក្នុងពេលអនុវត្តន៍កម្មវិធី ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា ចំពោះការប៉ាន់ស្មានតម្រូវការហិរញ្ចប្បទានិ សម្រាប់
ក្របខ័ណ្ឌ និងយុទ្ធសាស្រ្តនៃការគាំទ្រគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)ត្រូវផ្សារភ្ជាប់និងមានសង្គតភាព ជាមួយនឹងក្របខ័ណ្ឌ យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា និងប្រព័ន្ធគ្រប់គ្រង
ហិរញ្ញវត្ថុកម្ពុជា តែម្តង ។

លោក Yasuhisa Ojima បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា
និងបានបញ្ជាក់ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ បន្តរួមចំណែករក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, លើកកម្ពស់
សមត្ថភាពស្ថាប័ន និងមន្ត្រីជំនាញរបស់កម្ពុជា តាមរយៈការចែករំលែកពុទ្ធិ ទាំង ចំណេះដឹង និង ចំណេះធ្វើ ក្នុងការវាយតម្លៃហានិភ័យក្នុង និងក្រៅ សម្រាប់រៀបចំគោលនយោបាយសេដ្ឋកិច្ច,សារពើពន្ធ និងបណ្ដាវិធានការជាយុទ្ធសាស្ត្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង