ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃបន្ថែមក្របខណ្ឌមន្ត្រី នគរបាល២០០នាក់និងបណ្តុះបណ្តាលមន្ត្រីនគរបាលឱ្យមានជំនាញ៤០០នាក់ដើម្បីជួយពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ

26

ខេត្តព្រះសីហនុក្រសួងមហាផ្ទៃបានបន្ថែមក្របខណ្ឌមន្ត្រីនគរបាលចំនួន២០០នាក់បន្ថែមទៀតទៅខេត្តព្រះសីហនុទៅតាមតម្រូវការជាក់ស្តែងនិងបណ្តុះបណ្តាលមន្ត្រីនគរបាលចំនួន៤០០នាក់ឱ្យមានជំនាញដើម្បីជួយពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈខណៈដែលបច្ចុប្បន្ននេះខេត្តព្រះសីហនុមានអ្នកវិនិយោគចិនស្ថិតលំដាប់លេខ១ដែលមកបណ្ដាក់ទុននិងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្មដឹកជញ្ជូនសំណង់ទេសចរណ៍និងកាស៊ីណូ

   នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំស្តីពីសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនិងសុវត្ថិភាពនៅខេត្តព្រះសីហនុកាលពីថ្ងៃអង្គារ១២កើតខែភទ្របទឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ក្រោមវត្តមានលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនស្នងការនគរបាលជាតិនិងលោកគួចចំរើនអភិបាលនៃគណ:អភអភិបាលខេត្តព្រះសីហនុ។

   លោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថាខេត្តព្រះសីហនុមានវិនិយោគិនពាណិជ្ជករអាជីវករប្រកបរបររកស៊ីកាន់តែច្រើនបង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរណ៏ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់តែសប្បាយរីករាយនិងមានសុវត្ថិភាពនៅលើទឹកដីខេត្តព្រះសីហនុប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុមានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់វិនិយោគិនពិសេសវិនិយោគចិនជាហេតុធ្វើឲ្យខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យបានជម្រុញឱ្យមានកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗមកធ្វើការងារនិងប្រកបរបរទៅតាមជំនាញនិងសមត្ថភាពដែលខ្លួនមាន

  លោកបន្តថាបច្ចុប្បន្នអ្នកវិនិយោគចិនស្ថិតលំដាប់លេខ១ដែលមកបណ្ដាក់ទុននិងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្មដឹកជញ្ជូនសំណង់ទេសចរណ៍និងកាស៊ីណូគណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនូវវិធានការមួយចំនួនដល់កងកម្លាំងឯកភាពក្នុងនោះដោយធ្វើរដ្ឋបាលចំហរតាមផ្ទះសំណាក់សណ្ឋាគារកាស៊ីណូកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេសពង្រឹងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះជនអន្តោប្រវេសន៍គ្រឿងញៀនពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយសប្តាហ៍២ដងសហការល្បាតជាប្រចាំរៀងរាល់រាត្រីក្នុងក្រុងព្រះសីហនុពិសេសគោលដៅស្មុគស្មាញទាំង២០ចាត់វិធានការដល់ជនបរទេសដែលចងការប្រាក់ខុសច្បាប់បង្កឲ្យមានបទល្មើសករណីឃាត់ខ្លួនស្នើសុំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសុំបណ្ដេញចេញពីប្រទេស  ឃាត់ទុករថយន្តដែលគ្មានស្លាកលេខឆែករកបទល្មើសក្នុងករណីគ្មានបទល្មើសត្រូវឃាត់រថយន្តទុកនៅមន្ទីរសាធារណៈការធ្វើការផាកពិន័យតម្រូវឲ្យធ្វើស្លាកលេខទើបអនុញ្ញាតត្រឡប់ទៅវិញដោះស្រាយតម្រូវការចាំបាច់នៅតាមមូលដ្ឋានពិសេសឆ្លើយតបបានទាន់សភាពការណ៍ដូចជាករណីអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាដើម

  លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនមានប្រសាសន៍ថាខេត្តព្រះសីហនុមានអំណោយផលល្អដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់គោលដៅជាខេត្តទេសចរណ៍អភិវឌ្ឍន៍នឹងអាចជាខេត្តទំនើបជាងគេក្នុងការស្ថាបនាផ្លូវបេតុងនៅពេលខាងមុខទី១មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទី២មានឧបនាយករដ្ឋមន្ត្រីចំនួន៣រូប  មានដូចជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្រសួងដែនដីនិងក្រសួងហិរញ្ញវត្ថុ  ទី៣ការយកចិត្តទុកដាក់ពីក្រុមការងារថ្នាក់ជាតិទី៤ការយកចិត្តទុកដាក់ពីក្រសួងមហាផ្ទៃទី៥គណៈបញ្ជាការឯកភាពខេត្តនិងទី៦មហាសាមគ្គីធ្វើឱ្យខេត្តមានការរីកចម្រើនមានកំណើនសេដ្ឋកិច្ចខ្ពស់ហើយក្រសួងមហាផ្ទៃបានបន្ថែមក្រមខណ្ឌមន្ត្រីនគរបាលចំនួន២០០នាក់បន្ថែមទៀតតាមតម្រូវការជាក់ស្តែងនិងបណ្តុះបណ្តាលមន្ត្រីនគរបាលចំនួន៤០០នាក់ឱ្យមានជំនាញដើម្បីជួយពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈត្រូវបន្តផ្សព្វផ្សាយបើកវេទិកាសាធារណៈដល់គោលដៅនិងធ្វើការវិភាគវាយតម្លៃសភាពការណ៍និងធ្វើផែនការណ៍ផែនទីទីតាំងភូមិសាស្ត្រប្រើប្រាស់កម្លាំងរដ្ឋបាលកម្លាំងជំនាញល្បាតឈរជើងពួនស្ទាក់បង្ការទប់ស្កាត់បទល្មើសអោយបានទាន់ពេលវេលា

  លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុបានវាយតម្លៃនិងកោតសរសើរដល់មន្ត្រីរបស់យើងដែលបានខិតខំប្រឹងប្រែងអនុវត្តការងារមិនក្លាចនឿយហត់ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តអោយមានការរីកចម្រើនពិសេសលើវិស័យសំណង់មានសន្ទុះកើនឡើងខ្លាំងទន្ទឹមនោះយើងក៍ត្រូវមានផែទូកទេសចរណ៍ក្នុងការតាមដានត្រួតពិនិត្យជនបរទេសដែលធ្វើដំណើរតាមទូកទេសចរណ៍ឬទូកនេសាទក្នុងការធានាសន្តិសុខសុវត្ថិភាពសាធារណៈនិងរបៀបរៀបរយបម្រើឱ្យភ្ញៀវទេសចរជាតិអន្តរជាតិនិងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត

 

អត្ថបទដែលជាប់ទាក់ទង