ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានជួសជុលថោយអ៊ុតកៅស៊ូ (A/C) ៣ខ្សែប្រវែងសរុប៤,៨៥០ម៉ែត្រក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ

373

ព្រះវិហារ៖ការដ្ឋានជួសជុលផ្លូវដោយអ៊ុតកៅស៊ូបេទីមីណឺ(A/C) កម្រាស់សង់ទីម៉ែត្រចំនួន០៣ខ្សែប្រវែងសរុប,៨៥០ម៉ែត្រស្មើនឹង៧២,១៥០ម៉ែត្រការ៉េក្នុងក្រុងព្រះវិហារខេត្តព្រះវិហារត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តរួមទាំងថ្នាក់ដឹកនាំកងកម្លាំងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋជាច្រើនក៏បានចូលរួមអបអរសាទរផងដែរ។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថានេះជាប្រវត្តិសាស្ត្រលើកទី១ហើយសំរាប់ខេត្តព្រះវិហារផ្លូវចាក់បេតុងកៅស៊ូ(A/C) ដើម្បីពង្រឹងគុណភាពផ្លូវចំនួន០៣ខ្សែប្រវែងសរុប,៨៥០ម៉ែត្រស្មើនឹង៧២,១៥០ម៉ែត្រការ៉េក្នុងក្រុងព្រះវិហារខេត្តព្រះវិហារជាការផ្តល់ជូនពីសម្តេចតេជោហ៊ុនសែនត្រូវបានបើកការដ្ឋានជួសជុលនាថ្ងៃព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តរួមទាំងថ្នាក់ដឹកនាំកងកម្លាំងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋជាច្រើនក៏បានចូលរួមអបអរសាទរផងដែរ។

   ក្រៅពីការងារអ៊ុតកៅស៊ូខាងលើអាជ្ញាធរខេត្តព្រះវិហារក៏មានផែនការពង្រីកផ្លូវកោះកែរអោយក្លាយជាផ្លូវភ្លោះទទឹង១៨ម៉ែត្រដាក់ភ្លើងបំភ្លឺផ្លូវនិងរៀបចំសួនច្បារចំកណ្ដាលទ្រូងផ្លូវនាពេលដ៏ខ្លីខាងមុខនេះ។

   ទន្ទឹមនឹងសមិទ្ធិផលទាំងអស់ខាងលើនឹងបានជួយដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតនិងអាចឈានទៅយកផ្ការំដួល២ទងរឺ៣ទងនាឆ្នាំបន្តបទ្ទាប់ទៀត។

   ជាថ្មីម្ដងទៀតលោកសំ លាងទ្រី បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់មេត្តាបញ្ឈប់ជាបន្ទាន់នូវការលុបប្រឡាយទឹកគន្លងបង្ហូរទឹកការលក់ដូរនិងការចតរថយន្តគ្មានសណ្ដាប់ធ្នាប់លើដីចំណីផ្លូវទាំងអស់។សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំបើកបរលើសល្បឿនកំណត់ត្រូវដាក់ខ្សែរក្រវ៉ាត់ពេលបើករថយន្តជឹះម៉ូតូត្រូវពាក់មួកសុវត្ថិភាព៕

 

 

អត្ថបទដែលជាប់ទាក់ទង