ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្វៀនអ្នកប្រយុទ្ធកំពូលថាមពល Champion បើកការប្រកួតដណ្ដើមខ្សែក្រវាត់

21

ភ្នំពេញ៖សង្វៀនអ្នកប្រយុទ្ធកំពូលថាមពលChampionរបស់អាស៊ីអាគ្នេយ៍បានបើកការប្រកួតដណ្ដើមខ្សែ
ក្រវាត់ចាប់ពីថ្ងៃទី១៥កញ្ញាតទៅដោយមានអ្នកប្រដាល់ថៃ ៤រូប និង អ្នកប្រដាល់កម្ពុជា៤រូបចូលរួម ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១១កញ្ញាបានឲ្យដឹងថាសម្រាប់ព្រឹត្តិការណ៍នេះអ្នកដែលដណ្ដើមបានខ្សែក្រវាត់បានទទួលថវិកាអមចំនួន៥.០០០ដុល្លារ លេខ២បាន៣.០០០ដុល្លារ លេខ៣បាន១.៥០០ដុល្លារ និង លេខ៤បាន១.០០០ដុល្លារ ។
ចំពោះរូបមន្ដប្រកួតគឺកម្ពុជាជួបជាមួយថៃហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលេខ និងលេខ២ពូលកម្ពុជាប្រកួតគ្នា ឯ លេខ១និងលេខ២ពូលថៃប្រកួតគ្នាដើម្បីរកអ្នកឈ្នះប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ ។
អ្នកប្រដាល់កម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមានពុទ្ធសេរីវង្ស ឆៃ សារ៉ាសមាគមប្រដាល់ក្រសួង ការពារជាតិ នី សុភីក្លិបសាលវ័ន្តកីឡា និងវង្ស វិឆ័យក្លបទ័ពឆ័ត្រយោង៩១១។ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញ នោះមានហ្វា ស៊ូរ៉ាក់(Fa Suosak) ឈូក ឆៃ(Chhuok Chhai)ឈាង ឆៃ(Chhieng Chhai) និង រ៉ុង ណាផា(Rong Napha)។
សម្រាប់ថ្ងៃទី១៥កញ្ញាដែលជាថ្ងៃចាប់ផ្ដើមដំបូងនេះមានការប្រកួតចំនួន២គូគឺឆៃ សារ៉ាប្រកួតជាមួយឈាង ឆៃ និង ពុទ្ធ ឆាយរិទ្ធីប្រកួតជាមួយឈូក ឆៃ ។ថ្ងៃចាប់ផ្ដើមដំបូងបែបនេះមិនដឹងថានរណាឈ្នះនរណា ចាញ់នោះទេ ។
សារ៉ាមានប្តវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧៨ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ចំពោះឈាង ឆៃមិន សូវមានអ្នកស្គាល់ទេនរណា នឹងស្គាល់ឈ្នះមុនគេនៃព្រឹត្តិការណ៍នេះ ?
ពុទ្ធ ឆាយរិទ្ធីជួបជាមួយកំពូលអ្នកលេងជង្គង់ឈូក ឆៃគឺប្រាកដជាមិនងាយស្រួលឡើយ ។អ្នកប្រដាល់ទាំង២រូបនេះមានឱកាសឈ្នះដូចគ្នា​ហើយបើនរណាប្រហែសក៏អាចសន្លប់ដែរ ។
ពុទ្ធ ឆាយរិទ្ធីមានប្រវត្តិប្រកួតចំនួន១២២ដង ឈ្នះ៩៤ដង ចាញ់២៦ដង ស្មើពិន្ទុ២ដង ។ចំពោះឈូក ឆៃវិញគេមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់២០ដង និងស្មើពិន្ទុ៣ដង ។សូមបញ្ជាក់ថាអ្នកប្រដាល់ ថៃរូបនេះធ្លាប់ស្ពាយខ្សែក្រវាត់ពីស្រុកខ្មែរទៅស្រុកថៃបាន១ហើយ ។លើកនេះបើប្រហែសគេនឹងស្ពាយយកទៅមួយទៀតជាមិនខាន ។

អត្ថបទដែលជាប់ទាក់ទង