ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីស្នើអោយម្ចាស់ជលយាន យន្តគ្រប់ប្រភេទនិងម្ចាស់កំពង់ផែទទឹងបើកបរក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោងនិងហាមបើកបរក្បែរច្រាំងទន្លេខណៈទឹកទន្លេកំពុងជន់ឡើងខ្លាំង

40

ភ្នំពេញ៖ដើម្បីធានានូវសុខុមាលភាពសេចក្តីថ្លៃថ្នូរសុវត្ថិភាពចរាចរណ៍ផ្លូវទឹកការពារការខូចខាតផលដំណាំផ្ទះសំបែងរបស់ប្រជាពលរដ្ឋនិងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះរដ្ឋបាលរាជធានីភ្នំពេញបានស្នើអោយម្ចាស់ជលយានយន្តគ្រប់ប្រភេទនិងម្ចាស់កំពង់ផែទទឹងទាំងអស់ត្រូវបើកបន្ថយល្បឿនអោយនៅត្រឹម២០គីឡូម៉ែត្រក្នុងមួយម៉ោងនិងហាមបើកបរក្បែរច្រាំងទន្លេជាដាច់ខាត។

   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី១១កញ្ញា២០១៩នេះដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ជលយានជលយានយន្តដឹកអ្នកដំណើរភ្ញៀវទេសចរណ៍ដឹកទំនិញនិងម្ចាស់កំពង់ដទទឹងទាំងអស់ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ក្នុងដែនទឹករាជធានីភ្នំពេញឱ្យបានជ្រាបថាដើម្បីធានានូវសុខុមាលភាពសេចក្តីថ្លៃថ្នូរសុវត្ថិភាពចរាចរណ៍ផ្លូវទឹកការពារការខូចខាតផលដំណាំផ្ទះសំបែងរបស់ប្រជាពលរដ្ឋនិងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះស្នើម្ចាស់ជលយានជលយានយន្តគ្រប់ប្រភេទនិងម្ចាស់កំពង់ផែទទឹងទាំងអស់អនុវត្តនូវវិធានការដូចខាងក្រោម៖

ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ត្រូវមានពោងក្បួនពោងកងអាវពោង

ប្រដាប់ពន្លត់អគ្គីភ័យនៅលើគ្រប់មធ្យោបាយ។

ពេលធ្វើចរាចរចេញឬចូលក្នុងដែនទឹករាជធានីភ្នំពេញត្រូវបើកបន្ថយល្បឿននៅត្រឹម២០គ.

ក្នុងមួយម៉ោងនិងហាមបើកបរក្បែរច្រាំងទន្លេដែលជាហេតុបណ្តាលឱ្យបាក់ដីមាត់ច្រាំងទន្លេប៉ះពាល់

ដល់ផលដំណាំនិងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។

មិនត្រូវផ្ទុកអ្នកដំណើរភ្ញៀវទេសចរណ៍ឬទំនិញលើសចំណុះផ្ទុក។

ការបើកបរនាពេលយប់ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ។

ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដ៏ចម្លងឱ្យបានល្អស្អាតមិនរអិលឬផុងស្រុត។

   រដ្ឋបាលរាជធានីភ្នំពេញមានជំនឿយ៉ាងមុតមាំថារាល់ម្ចាស់ផលយានជលយានយន្តគ្រប់ប្រភេទនិង

កន្លែងទទួលរម្ចាស់កំពង់ដទទឹងនឹងអនុវត្តនូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

 

អត្ថបទដែលជាប់ទាក់ទង