ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន រាជធានីភ្នំពេញសន្យាបង្កើនប្រសិទ្ធភាពលើការដោះស្រាយរាល់តម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋ

26

ភ្នំពេញ៖ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានីភ្នំពេញលោកជំទាវកិត្ដិយសសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងទំនាក់ជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានសន្យាថានឹងបង្កើនប្រសិទ្ធភាពលើការដោះស្រាយរាល់តម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋដើម្បីជួយសម្រាលការលំបាកនិងកាត់បន្ថយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ក្នុងនោះដែរលោកជំទាវបានណែនាំដល់ក្រុមការងារបន្តត្រូវបង្កើនការចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីដោះស្រាយនូវកង្វល់សំណើសំណូមពរឲ្យមានប្រសិទ្ធភាពជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល

    លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនបានថ្លែងបែបនេះកាលពីរសៀលនៅថ្ងៃទី១០ខែឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីតួនាទីភារកិច្ចនិងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

    លោកជំទាវឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការចុះមូលដ្ឋានរបស់ក្រុមការងារនេះមានសារៈសំខាន់ណាស់ពោលគឺទី១,លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីស្វែងយល់អំពីជីវភាពរស់នៅនិងបានស្ដាប់នូវកង្វល់សំណើសំណូមពរបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ទី២, ផ្សព្វផ្សាយកម្មវិធីនយោបាយនិងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាបនិងស្វែងរកការគាំទ្រនិងចូលរួមការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងដាក់ចេញវិធានការនិងសកម្មភាពអនុវត្តជាក់ស្តែងនិងទី៣, ដោះស្រាយនិងបូកសរុបសំណើសំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋានហើយមានវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

   លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញកំពុងខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកការទំនាក់ទំនងការអភិវឌ្ឍមូលដ្ឋានជាមួយដៃគូរហើយកំពុងបន្ដបង្កើនការចុះជួបប្រជាពលរដ្ឋនិងបង្កើនទំនាក់ទំនងជាមួយមហាជនតាមូលដ្ឋានតាមរយៈការកែលំអការផ្តល់សេវាសាធារណៈការជួយដោះស្រាយបញ្ហាប្រឈមនិងការលំបាករបស់ប្រជាជនដូចជាការដោះស្រាយទំនាស់ដីធ្លីការជួសជុលនិងកសាងផ្លូវការស្តារលូប្រឡាយការកែរៀបចំសណ្តាប់ធ្នាប់សម្រួលចរាចរប្រមូលសំរាមការធ្វើសួនច្បារនិងជួយឧបត្ថម្ភប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់និងងាយរងគ្រោះដូចជាជនអនាថាកុមារកំព្រាជនរងគ្រោះដោយទឹកជំនន់អគ្គីភ័យនិងអ្នកក្រដែលមានជម្ងឺជាដើម។

   លោកបានបន្ដថាតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពួកគេពិតជាចង់បានការរស់នៅដែលប្រកបដោយភាពសុខសាន្តនិងទទួលបានការផ្តល់សេវាគួជាទីពេញចិត្តជាពិសេសការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនដល់មូលដ្ឋានដូចជាការធ្វើសៀវភៅស្នាក់នៅធ្វើអត្តសញ្ញាណបណ្ណបញ្ជាក់សំបុត្រកំណើតការសុំច្បាប់អនុញ្ញាតិនិងការសុំបញ្ជាក់លិខិតផ្សេងៗលុបបំបាត់បាតុភាពអសកម្មនានាដូចជាការពង្រឹងសន្តិសុខនិងរក្សាឲ្យបាននូវភូមិឃុំមានសុវត្ថិភាពនិងការលុបបំបាត់ការបំពានដោយអំណាចនានាជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង