ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យបានឆាបឆេះតូចលក់ដូរនៅក្នុង ផ្សារឃ្លាំងរំសេវទាំងកណ្តាលអាធ្រាតអស់រាប់សិបតូបតែមិនបង្កអោយមនុស្សគ្រោះថ្នាក់

17

ភ្នំពេញ៖តូបលក់ដូរក្នុងផ្សារឃ្លាំងរំសេវរាប់សិបតូបត្រូវបានអគ្គិភ័យបានឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩នៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក

   បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញមានអណ្តាតភ្លើងឆេះឡើងដោយឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះខ្សែភ្លើងនៅខាងក្រៅតូបបន្តិចមកក៏ស្រាបតែអណ្ដាតភ្លើងឆាបឆេះឆ្លងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅតែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់ភ្លាមៗដែរ។

    ក្នុងហេតុការណ៍អាក្រក់នេះសមត្ថកិច្ចចម្រុះបានព្យាយាមជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ដោយអំឡុងពេលកើតហេតុនោះគេក៏បានឃើញវត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញអមដោយអភិបាលខណ្ឌទួលគោកនិងកងកម្លាំងក្នុងមូលដ្ឋានខណ្ឌព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀតបានចុះមកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះផងដែរ

   អគ្គីភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩

ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៦គ្រឿងបើតាមប្រភពព័ត៌មានបឋមអគ្គិភ័យនេះបានធ្វើឲ្យខូចខាតតូបប្រមាណ៤០តូបក្នុងនោះ២៥តូបឆេះទាំងស្រុងនិង១៥តូបខូចខាតទ្រព្យសម្បត្តិ។ប៉ុន្តែទោះបីជាយ៉ាងក្តីករណីនេះមិនមានការបញ្ជាក់ថាបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេហើយករណីអគ្គីភ័យនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី

 

អត្ថបទដែលជាប់ទាក់ទង