ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចាញ់បារ៉ែន០ទល់១ក្នុងទឹកដី

16


ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមជម្រើសជាតិបារ៉ែន០ទល់១នាយប់ថ្ងៃទៅ១០កញ្ញានៅលើទឹកដីរបស់ខ្លួន ។
នេះជាការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ។សូមបញ្ជាក់ថាកាលពីថ្ងៃទី៥កញ្ញាកម្ពុជាលេងស្មើជាមួយហុងកុង១ទល់១ក្នុងព្រឹត្តិការណ៍នេះដែរ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Filex G.Dalmas ជាគ្រូបង្វឹករបស់កម្ពុជាបានលើកឡើងថា «ចំណុចល្អមានច្រើនដូចជាកីឡាករព្យាយាមជួយគ្នាទៅវិញទៅមក ព្យាយាមលេងដោយទំនុកចិត្ត តាមអ្វីដែលខ្លួនចង់លេង ។ ជាការពិតយើងបានលេងជាមួយក្រុមមួយខ្លាំងមែនទែន តែយើងនៅតែព្យាយាមរក្សាជំហរលេង ។ កម្ពុជា ត្រូវការពេលវេលាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ និងពង្រឹងទម្រង់លេងរបស់ខ្លួន
។»គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះបានបន្តទៀតថា «ចំណុចដែលបង្ហាញឲ្យ ឃើញពីការរីកចម្រើននោះ គឺការយល់ពីទម្រង់លេង និងការរក្សាជំហរក្នុងតួនាទីរៀងៗខ្លួន និយាយទៅយើងមានចំណុចរីកចម្រើនហើយក៏មានចំណុចខ្វះខាតដែរដែលយើងត្រូវការពេលវេលា ដើម្បីអភិវឌ្ឍន៍បន្ថែម ។ ប៉ុន្ដែយ៉ាងណាលោកមិនពេញចិត្ត ចំពោះលទ្ធផល ២ប្រកួតចុងក្រោយនេះទេ តែយើងនឹងព្យាយាមដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នា។»
សូមបញ្ជាក់ថា កម្ពុជា នឹងមានការប្រកួតបន្តទៀតនៅក្នុងពូល C នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាមួយជម្រើសជាតិអ៊ីរ៉ាក់ ដែលជាការប្រកួតទី៣ ប្រចាំពូលនេះ ខណៈប្រកួតទី៤ ជួបអ៊ីរ៉ង់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ចំពោះលោកHélio Sousaគ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែនបានថ្លែងថា ក្រោយពីបាន
នាំក្រុមប្រកួតឈ្នះ ក្រុម បានបញ្ជាក់ថា«ការប្រកួតនេះពិតជាអស្ចារ្យ យើងលេងជាមួយក្រុមដែលល្អមែនទែន ពួកគេព្យាយាមលេងជាមួយបាល់ ព្យាយាមរក្សាបាល់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏យើងព្យាយាមកែប្រែស្ថានភាពបានយើងបង្កើតឱកាសបានច្រើន យើងមានឱកាសបញ្ចប់ទីបានច្រើន ប៉ុន្តែយើងរកបានតែមួយគ្រាប់។»
លោកបន្ដថា៖«ជាការពិតកីឡាកររបស់យើងសហការគ្នាបានយ៉ាងល្អហើយថ្ងៃនេះជាការប្រកួតដែលយើងរកបាន ៣ពិន្ទុដ៏មានសារៈសំខាន់សម្រាប់ក្រុម។»
សូមបញ្ជាក់ថា ជាជ័យជម្នះ ០ទល់១ លើកម្ពុជា គឺធ្វើបានសម្រេចដោយកីឡាករ Kamil Al Aswad នៅនាទី៧៨ នៃវគ្គទី២៕

អត្ថបទដែលជាប់ទាក់ទង