ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាទេសចរណ៍ GENTING DREAM នាំភ្ញៀវទេសចរណ៍ជិត ៤.០០០នាក់ ធ្វើទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

14

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ ​បានប្រកាសថា នាវាទេសចរណ៍បរទេសប្រភេទយក្ស មួយគ្រឿងមានឈ្មោះ GENTING DREAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៤.០០០នាក់ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។
នាវាទេសចរណ៍ GENTING DREAM សញ្ជាតិ BAHAMAS បណ្តោយប្រវែង ៣៣៥,៣៥ម៉ែត្រ ទទឹង ៣៩,៧៦ម៉ែត្រ និងជម្រៅទឹក ៨,៦ម៉ែត្រ បាននាំភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍ មកពីប្រទេស MALAYSIA ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ វេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។ នាវា GENTING DREAM មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៧យប់ថ្ងៃដដែល ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា GENTING DREAM មានចំនួនសរុប ៣.៥៩៤នាក់ ស្រី ២.០៣៨នាក់ មាន ២៥សញ្ជាតិ និងមាននាវិកសរុបចំនួន ១.៧៨៤នាក់ ស្រី ៥០៨នាក់ មាន ២៩សញ្ជាតិ ៕

អត្ថបទដែលជាប់ទាក់ទង