ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្សារឃ្លាំ​ងរំសេវ អស់តូប៤០តូប សង្ស័យមកឆ្លងចរន្តអគ្គិសនី

22

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូរក្នុងផ្សារឃ្លាំងរំសេវ អស់៤០តូប នៅវេលាម៉ោង ១១និង២០ នាទីយប់ថ្ងៃខែកញ្ញា ឆ្នាំ ២០១៩នៅត្រង់ចំណុចមុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ហើយសមត្ថកិច្ចបានប្រើពេលប្រមាណ២ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។

ដំបូងឡើយ ឃើញមានឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឆ្ល​ងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៍ នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យ ចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់ ។

សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យជាច្រើន បានព្យាយាមជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ហើយអំឡុងពេលកើតហេតុគេសង្កេតឃើញមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទួលគោក និងកងកម្លាំងក្នុងមូលដ្ឋា​នខណ្ឌ ព្រមទាំងមន្ត្រីរាជការ ជាច្រើននាក់ទៀតបានចុះ​មកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះ។

អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៦គ្រឿង ។ បើតាមប្រភពព័ត៌មានបឋមអគ្គិភ័យនេះ បានធ្វើឲ្យខូចខាតតូបប្រមាណ៤០តូប ក្នុងនោះ ២៥តូបឆេះទាំងស្រុង និង១៥តូបខូចខាតទ្រព្យសម្បត្តិ ហើយករណីអគ្គីភ័យនេះ គឺនគរបាលបានដាក់ការសង្ស័យថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ៕

អត្ថបទដែលជាប់ទាក់ទង