ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាប់ខូចគុណភាពចំនួន ២៥០ តោន​ នឹង​ត្រូវ​កម្ទេច​ចោល​ នៅអាសេអូ

12

កំពង់ស្ពឺ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និ​ងកាក​សំណល់សង្គ្រាម នឹងរៀបចំកម្ទេចគ្រាប់ខូចគុណភាពចំ​នួន ២៥០ តោន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលា​ហ្វឹកហ្វឺ​នកង​កម្លាំងរក្សាសន្តិភាពពហុជាតិ​ (អាសេអូ) ស្ថិតក្នុងស្រុកភ្នំស្រួច​​ ខេត្ត​កំព​ង់ស្ពឺ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឧបនា​យករ​ដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរ​ទេស និងសហប្រតិបត្តិកា​រ​អន្តជា​តិ និងជាប្រធានគណៈកម្មាធិកា​រ​ជាតិ។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកង​ក​ម្លាំងរ​ក្សាស​ន្តិភាព​បោសសំអា​តមីន និងកាកសំណល់សង្គ្រា​ម បានបញ្ជាក់​ទៀ​តថា ក្នុងចំណោមគ្រាប់ខូចគុណភាព​ចំ​នួន ២៥០ តោនទាំងនោះ មានមួយចំនួនជាប្រភេទគ្រា​ប់​ត្រូវក​ម្ដៅថ្ងៃ​ខ្លាំង អាចបង្កឲ្យ​ហុយ​ឆេះ ​និងប្រភេទ​គ្រាប់ មានស្ថានភាពពុកផុយ​ងា​យនឹង​ផ្ទុះអាចប្រ​ឈមនឹ​ងហា​និភ័យ​ខ្ពស់។
ដូច្នេះដើម្បីធានាបាននូវសុ​វត្ថិ​ភាពជូន​ប្រជាជន និងទប់ស្កាត់បានទាន់ពេល​វេ​លារាល់​គ្រោះថ្នា​ក់ ដែលអាចកើតឡើង​ជា​យថាហេ​តុ ​មជ្ឈមណ្ឌលជាតិនឹងកម្ទេ​ច​គ្រាប់ខូ​ចគុណ​ភាពទាំងអស់នេះចោល​ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតា​មសេច​ក្តី​ប្រកាសព័​ត៌មា​នថា​ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរ​ក្សា​សន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម​ មជ្ឈមណ្ឌលជាតិ សូមជម្រាបជូនដំណឹងដល់អាជ្ញា​ធរដែ​នដីក៏ដូចជាប្រជាជនទាំងអស់ដែ​ល​កំពុង​រស់ក្នុង និងជុំវិញតំបន់ក្បែរសា​លា​ហ្វឹកហ្វឺ​នក​ងកម្លាំ​ងរក្សា​សន្តិភា​ពពហុ​ជាតិ ក្នុងខេត្តកំ​ព​ង់ស្ពឺ សូមមេត្តាកុំមានការ​ភ្ញា​ក់ផ្អើល​ ៕

អត្ថបទដែលជាប់ទាក់ទង