ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនខ្មែរសញ្ជាតិអាមេរិកត្រៀមចូលរួមកីឡា SEA GAMES 2019 នៅហ្វីលីពីន

10

ភ្នំពេញ៖សហព័ន្ធកីឡាគុនដាវកម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីចំនួន៨នាក់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ “SEA GAMES 2019” ឆ្នាំ២០១៩ លើកទី៣០ ដែលប្រព្រឹត្តឹចាប់ពីថ្ងៃទី៣០ ខែវិច្ឆិការហូតដល់ថ្ងៃទី១១ ខែធ្នូ ២០១៩ នៅប្រទេសហ្វីលីពីន។
លោក សុខអាងជាគ្រូបង្វឹកដាវធំបានប្រាប់ឲ្យដឹងថា សហព័ន្ធបានសម្រេចបញ្ជូនអត្តពលិក៦នាក់ចូលរួម SEA GAMES 2019 ព្រមទំាងគ្រូបង្វឹក២នាក់ ។ កីឡាករ-កីឡាការិនីទំាង៦នាក់រួមមាន កីឡាករ វ៉ាហ្គអូរមិញស្គី ហ្វ្រេនធិសិដ្ឋប៊ូល កីឡាករ សាវឿន សក័នុ កីឡាករ ថុង តំាងជីន កីឡាការិនី យី លីហ្សា កីឡាការិនី ឆាយ លីលីន និងកីឡាការិនី សន និច។
លោកបានបន្តថា រូបលោកជាគ្រូបង្វឹកដាវធំ និងគ្រូបង្វឹកគុនដាវសញ្ជាតិបារាំង លោក Bruno GABYគ្រូ
បង្វឹកដាវកាប់ចំណែកកីឡាករវ៉ាហ្គអូរមិញស្គីហ្វ្រេនធិសិដ្ឋប៊ូល កូនខ្មែសញ្ជាតិអាមេរិកជាកូនកំព្រា ដែលធ្លាប់រស់នៅមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងនៅសង្កាត់កោះក្របី ហើយត្រូវបានគ្រួសារសញ្ជាតិអាមេរិច២នាក់ប្ដីប្រពន្ធ សុំយកទៅចិញ្ចឹមតាំងពីឆ្នាំ២០០២មកនោះ នឹងចូលរួមប្រកួតនៅស៊ីហ្គេមដែរ។
សូមបញ្ជាក់ថា កាលនោះកីឡាកររូបនេះមានអាយុទើបតែបាន២២ឆ្នាំប៉ុណ្ណោះ​ ហើយមានស្រុកកំណើតនៅខេត្តព្រៃវែង។ ទោះបីគេរស់នៅដឹងក្ដីនៅអាមេរិក ក៏គេនៅតែចាត់ទុកថា កម្ពុជាគឺជាដីកំណើតរបស់គេ។

អត្ថបទដែលជាប់ទាក់ទង