ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសេដ្ឋីអនឡាញ រប​ស់ចិន Jack Ma ប្រកាសលាលែងជាផ្លូវការពី Alibaba

23

មហាសេដ្ឋីអនឡាញ លោក Jack Ma នៅថ្ងៃអង្គារនេះ បានប្រកាសលាលែងជាផ្លូវការពីដំណែងប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba។

ការប្រកាសចូលនិវត្តន៍របស់ស្ថាបនិកខាងលើ បានប្រារព្ធធ្វើឡើងនៅទីស្នាក់ការធំរបស់ក្រុមហ៊ុន ស្ថិតក្នុងទីក្រុង Hangzhou។

សូមបញ្ជាក់ថា លោក Jack Ma វ័យ ៥៥ បានប្រកាសលាលែងក្រោយពេលគ្រប់គ្រងក្រុមហ៊ុនអនឡាញយក្សនេះអស់រយៈពេល ២០ឆ្នាំ។ ក្រុមហ៊ុន Alibaba ត្រូវបានបង្កើតឡើងដំពុងនៅថ្ងៃទី ៤​ខែមេសា ឆ្នាំ ១៩៩៩។

Alibaba ក្រុមហ៊ុនលក់ទំនិញបោះដុំអនឡាយគ្រប់ប្រភេទ មានប្រាក់ចំណូលចំនួន ៥៦ពាន់លានដុល្លា ក្នុងឆ្នាំ ២០១៩នេះ និងមានបុគ្គលិកទាំងអស់ចំនួន ១០១,៩៥៨នាក់៕

អត្ថបទដែលជាប់ទាក់ទង