ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថោង ខុន៖មុំ៣ដែលធ្វើឲ្យកីឡារីកចម្រើន

20

ភ្នំពេញ៖លោកថោង ខុនប្រមុខគណៈគម្មាធិការជាតិងូឡើពិកកម្ពុជា បានថ្លែងថាមុំ៣ដែលធ្វើឲ្យចលនាអូ
ឡាំពិកកម្ពុជាមានវឌ្ឍនភាពល្អ ។
លោកថ្លែងបែបនេះនៅក្នុងពិធីជួបជុំជាមួយ តំណាងក្រសួងអប់រំយុវជន និង កីឡា គណៈកម្មាធិការជាតិ
អូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធជាតិនាយប់ថ្ងៃទី៩កញ្ញា ។លោកបានបន្ដថាប្រសិនបើមុំទាំង៣នេះទេការ
​ងារក៏មិនប្រសើរដូចពេលនេះដែរ ។មុំទាំង៣នេះបានធ្វើការជាមួយគ្នា ដោយនិយាយភាសាបេះដូងតែមួយ ។
សូមបញ្ជាក់ថានេះជាការជួបជុំរំលឹកខួប១០ឆ្នាំ បន្ទាប់ពីអូឡាំពិកកម្ពុជា ធ្វើការកែទម្រង់ដោយប្រមូលយក
អ្នកមានសមត្ថភាពវ័យក្មេង អ្នកដែលមានចំណេះដឹងខាងកីឡា គ្រូ និង អ្នកកីឡាចាស់ៗឲ្យមកចូលរួមជាមួយ
ចលនាអូឡាំពិកកម្ពុជា​។
សូមបញ្ជាក់ថា ចូលរួមក្នុងពិធីនេះមានលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា
សមាជិកប្រតិបត្តិ រួមជាមួយទីប្រឹក្សាជាន់ខ្ពស់ ។
ថ្ងៃទី៩កញ្ញា២០០៩ជាថ្ងៃដែលលោកវ៉ាត់ ចំរើនឈានជើងចូលមក កានន់តំណែងជាអគ្គលេខាធិការ
គណៈកម្មាធិការជាតិអូឡាំពិកជាលើ់កដំបូង ។ក្នុងរយៈពេល១០ឆ្នាំនេះ លោកបានបង្កើតឲ្យមានព្រឹត្តិការណ៍កីឡា
ជាច្រើនបន្ថែមលើព្រឹត្តិការណ៍ដែលមានស្រាប់ដូចជា ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ អង្គរFullម៉ារ៉ាតុង
អង្គរUltra Trail កំពង់សោមម៉ារ៉ាតុង និងព្រឹត្តិការណ៍នានាជាច្រើនទៀត ដែលក្នុងនោះក៍មានព្រឹត្តិការណ៍កីឡានិង
​ទេសចរណ៍ទៀតផង ។
សម្រាប់ឆ្នាំ២០២០ខាងមុខនេះព្រឹត្តិការណ៍ ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ នឹងក្លាយជាការរត់Full
ម៉ារ៉ាតុងតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង