ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧

17

ភ្នំពេញ៖សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាប្រកាសជា ផ្លូវការរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩ ប្រព្រឹត្តឡើងដើម្បីរំលឹកដល់គុណូបការៈរបស់សម្តេចដែលជាស្ថាបនិក និងអភិវឌ្ឍកីឡាប៊ូល និងប៉េតង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកសូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០១៩ នឹងចាប់ពីថ្ងៃទី ២០-២២ ខែកញ្ញា ឆ្នាំ២០១៩នៅទីលានកីឡាប៊ូល និងប៉េតង់ពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកបានបន្ថែមទៀតថា ចំពោះវិញ្ញាសារប្រកួតរួមមានវិញ្ញាសា បុរស៣នាក់ទល់៣នាក់(បម្រុង១)(មិនកំណត់អាយុ) វិញ្ញាសានារី៣នាក់ ទល់ ៣នាក់ (បម្រុង១)(មិនកំណត់អាយុ) វិញ្ញាសាយុវនារ៖២នាក់ ទល់ ២នាក់ (អាយុក្រោម ១៨ឆ្នាំ) និងវិញ្ញាសាយុវជន៣នាក់ ទល់ ៣នាក់ (បម្រុង ១) (អាយុក្រោម ១៨ឆ្នាំ)
លោកអគ្គលេខាធិការបន្តថា វិញ្ញាសាពានវ័យចាស់៖៣នាក់ ទល់ ៣នាក់ (បម្រុង ១) (អាយុ ៥៥ឆ្នាំឡើងទៅ) និងវិញ្ញាសាពានសមាគម៣នាក់ ទល់ ៣នាក់ (បុរស) សម្រាប់ក្រុមដែលពុំបានជាប់ចំណាត់ថ្នាក់ពីលេខ០១ ដល់ លេខ០៨ តែប៉ុណ្ណោះ។
ការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១:០០ព្រឹកនៅទីស្នាក់ការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា (ពហុកីឡដ្ឋានជាតិអូឡាំពិក) និងការប្រជុំចាប់ឆ្នោតប្រកួត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០២:៣០នាទីរសៀល នៅទីលានកីឡាប៊ូល និងប៉េតង់ (ពហុកីឡដ្ឋានជាតិអូឡាំពិក)៕

អត្ថបទដែលជាប់ទាក់ទង