ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមអាជ្ញាកណ្ដាលគុនខ្មែរសម្រាប់ សិក្ខាកាមកម្រិតបរិញ្ញាប័ត្រ គ្រូអប់រំកាយ និង កីឡា មន្ត្រីការិយាល័យកីឡា

14

ភ្នំពេញ៖ថ្មីៗនេះលោកឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានជួបប្រជុំជាមួយ សិក្ខាកាម៣៥នាក់ដើម្បីត្រៀម បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមប្រដាល់គុនខ្មែរកម្រិតមូលដ្ឋាន នាពេលខាងមុខនេះនៅ ទីស្នាក់ការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា សហព័ន្ធននឹងបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកម្រិតមូលដ្ឋានដល់សិក្ខាកាមជាង៣៥នាក់ដែលមកពីមន្ទីរអប់រំកាយ និងកីឡា ស្ថានវិទ្យាអប់រំកាយ និងកីឡា ម្ចាស់ក្លិប និងគ្រូបង្វឹកជាជនបរទេសដែលបានបើកក្លិបប្រដាល់គុនខ្មែរនៅ ទូទាំងប្រទេសកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនោះធ្វើឡើងរយៈពេល៤ថ្ងៃ ដូចគ្នានាដើមខែសីហាដោយសិក្ខាកាមចូលសិក្សាក្នុងវគ្គនេះត្រូវតែ
មិនមានក្លិបឬសមាគមប្រដាល់ឡើយ។វគ្គនេះគាំទ្រដវិកាដោយក្រសួងអប់រំយុវជននិងកីឡានេះ ជាការបោះជំហានទៅធ្វើវិ
សុទ្ធកម្មដើម្បីឲ្យរាល់ការប្រកួតកាន់តែ មានគុណភាពហើយការបារម្ភអំពីទុច្ចរឹតភាព របស់ចៅក្រមនិងអាជ្ញាកណ្ដាលកាន់តែឃ្លាតឆ្ងាយ ពីអារម្មណ៍របស់កីឡាករ និង ក្លិបដែលជាសមាជិក ។
លោកបានបញ្ជាក់ថាសហព័ន្ធនឹង បើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមដល់ អាជ្ញាកណ្ដាលមន្ត្រីបច្ចេកទេសដែលសិក្ខាកាម គឺត្រូវតែមានកម្រិតបរិញ្ញាប័ត្រ ជាគ្រូអប់រំកាយ និង កីឡា ជាមន្ត្រីការិយាល័យដែលពាក់ព័ន្ធជាមួយកីឡា ហើយក៏មានជនបរទេសមួយចំនួនដែរ៕

អត្ថបទដែលជាប់ទាក់ទង