ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាស្តីពី “ការរៀបចំចងក្រងទិន្ន័យតេស្ត កាយសម្បទាកុមារអាយុ ០៦-១២ ឆ្នាំ នៅមណ្ឌលគិរី

17

មណ្ឌលគិរី៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី“ការរៀបចំចងក្រងទិន្ន័យតេស្តកាយសម្បទាកុមារអាយុ ០៦ដល់១២ ឆ្នាំ ដល់លោកគ្រួ អ្នកគ្រូបង្គោល នៅគ្រឹះស្ថានបឋមសិក្សា” ប្រចាំស្រុក ខណ្ឌ ក្នុងខេត្តមណ្ឌលគិរី នៅ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
លោកដុកគីរីរតន៍អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតថាអនុវត្តតាមតាមផែនការយុទ្ធសាស្ត្រនាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតរយៈពេលវែងឆ្នាំ២០១៩២០២៣និងផែនការប្រតិបត្តិឆ្នាំ២០១៩ នាយកដ្ឋានបានរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍសកម្មភាពអប់រំកាយ និងកីឡា ឱ្យស្របជាមួយ និងផែនការយុទ្ធសាស្រ្តគាំទ្រវិស័យអប់រំ ក្រៅពីយុទ្ធសាស្ត្រចម្បងៗ ដែលត្រូវរួមចំណែក ក្នុងការអូសទាញកុមារ និងយុវជនទាំងអស់ឱ្យចូលរួមក្នុងសកម្មភាពអប់រំកាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សាក្នុងនោះចាំបាច់ត្រូវតែរៀបចំធ្វើតេស្តកាយសម្បទាមុនគេ ផ្តល់សារៈសំខាន់ឲ្យអ្នកទាំងនោះផងដែរ។
ការធ្វើតេស្តកាយសម្បទាដោយស្មើភាពមិនថាទីប្រជុំជនឬនៅជនបទដាច់ស្រយាល ដើម្បីបានដឹងពីការរីកលូតលាស់រាង្គកាយរបស់ពួកគេដើម្បីឲ្យការងារអប់រំទទួលបានគុណភាពគឺមិនអាចខ្វះបាននូវការចូលរួមចំ
ណែកការអភិវឌ្ឍសកម្មភាពអប់រំកាយនិងកីឡាប្រកបដោយលក្ខណៈ ត្រឹមត្រូវ។កិច្ចការនេះត្រូវធ្វើដំណើរជាជំហានៗ ពីការចាប់ផ្តើមតាំងពីឆ្នាំ២០០៦ រហូតមក ដល់បច្ចុប្បន្ន ។
ទន្ទឹមនេះនាយកដ្ឋានមានយុទ្ធសាស្រ្តក្នុងការពង្រឹងសកម្មភាពតេស្តកាយសម្បទា និងជំរុញឱ្យមានអនុវត្ត សកម្មភាព នេះនៅគ្រឹះស្ថានបឋមសិក្សា ស្របតាមលក្ខណៈជាក់ស្តែងនៃការវិវត្តស្ថានភាពរបស់សង្គម៕

អត្ថបទដែលជាប់ទាក់ទង